(ភ្នំពេញ)៖ កម្លាំងនគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ បានបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសថ្នាំញៀនជិត១គីឡូក្រាម។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន បានមានឈ្មោះ គី ស៉ីថា ភេទប្រុស ជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ត្រូវបានឃាត់ខ្លួននៅចំណុច ស្ពានអូខ្លុង ភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន្ត ដោយដកហូតថ្នាំញៀនម្សៅក្រាមពណ៌ស ទម្ងន់៨៣០.០៩ក្រាម។

សមត្ថកិច្ចបានបញ្ជាក់ថា បច្ចុប្បន្នទាំងជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

width=730

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី