ភ្នំពេញ៖ រាជរដ្ឋាភិបាលបានប្រកាសជូនដំណឹងនៅថ្ងៃពុធនេះថា លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាព នៅវេលាម៉ោង១៨ៈ៣២នាទី នាថ្ងៃពុធទី១៥ ខែមីនា ឆ្នាំ២០១៧នេះ នៅមន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ ។
សូមជំរាបថា នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧បានចេញព្រះរាជក្រិត្យ ទានគោរម្យងារជូនលោក សុខ អាន ជា«សម្តេចវិបុលបញ្ញា» ៕
ដោយ ៖ គន្ធា