Ayman al-Zawahiri ដែលជាមេដឹកនាំថ្មីរបស់ក្រុម Al Qaeda បន្ទាប់ពីក្រុមនេះ បានតែង
តាំងបុរស​លំដាប់ទី២ជាយូរមកហើយនៅក្រុមភេរវកម្មនេះ ជាមេដឹកនាំ បន្ទាប់ពី Osama
Bin Laden ត្រូវបានសម្លាប់។

មន្ត្រីយោធាជាន់ខ្ពស់អាមេរិក លោក Mike Mullen ឧត្តមនាវីអាមេរិកបាននិយាយថា ក្រុម
Al Qaeda នៅតែដាក់ការគំរាមកំហែងចំពោះសហរដ្ឋអាមេរិក ហើយ សហរដ្ឋអាមេរិក​នឹង​
តាមប្រមាញ់និងសម្លាប់ ដូចនឹងបានសម្លាប់ Osama Bin Laden។លោក បាននិយាយថា � ដូចអ្វីដែលយើងបានធ្វើចំពោះ Osama Bin Laden គឺតាមចាប់និងសម្លាប់ ហើយយើង នឹង
ធ្វើដូចគ្នាចំពោះAyman al-Zawahiri �។
Ayman al-Zawahiri កើតថ្ងៃ19ខែមិថុនាឆ្នាំ1951 បានធ្វើជាមេបញ្ជាការរងរបស់ក្រុមក្រុម
Al Qaeda អស់រយៈពេលច្រើនឆ្នាំ។ សេចក្តីថ្លែងការណ៍របស់ក្រុម​ Al Qaeda បាននិយាយ
ថា� ដោយស្ថិតនៅ​ក្រោមដឹកនាំជាថ្មី​របស់Ayman al-Zawahiri នោះ​ក្រុមនេះនឹង បន្តធ្វើ
សង្គ្រាម ជីហាតឬសង្គ្រាមសាសនា​ប្រឆាំងអាមេរិក និងអ៊ីស្រាអែល រហូតដល់កងទ័ព
ឈ្លានពានទាំងអស់ ចាកចេញពីទឹកដីអ៊ិស្លាម�។ Ayman al-Zawahiri ត្រូវបានគេជឿថា
បាន ស្ថិតនៅពីក្រោយការវាយប្រហារ ថ្ងៃទី១១ខែកញ្ញានៅសហរដ្ឋអាមេរិក។

ប្រភព៖ Daily Mail
ដោយ៖ ណាវី ។