ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានធ្វើសេចក្តីសម្រេចចិត្ត ចុងក្រោយ អំឡុងថ្ងៃពុធ នេះ ស្តីពីការសម្រេចស្រង់ត្រលប់មកវិញ នូវនាវាយក្ស Sewol ដែលបានជន់លិចនៅប្រជុំកោះ Jindo ភាគ ខាងលិចឆៀងខាងត្បូង ប្រទេស ខណៈប្រតិបត្តិការស្រង់ត្រលប់មកវិញ នឹង ត្រូវធ្វើឡើង នៅដើមខែ កញ្ញា តុលា ខាងមុខនេះ ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា សេចក្តីសម្រេចចិត្តមួយនេះ អាចធ្វើទៅបាន នៅឯសំណង់ អាគាររដ្ឋាភិបាល កណ្តាលទីក្រុង សេអ៊ូល អំឡុងកិច្ចប្រជុំកំពូល ស្នាក់ការ កណ្តាល គ្រប់គ្រងគ្រោះ សុវត្ថិភាពគ្រោះមហន្តរាយ ដោយមានសមាសភាពចូលរួម ប្រមាណ ១៧ ក្រសួង និង ភ្នាក់ងារ ។
ស្ថិតនៅក្រោមការសម្រេចចិត្ត ស្នាក់ការកណ្តាលនឹងធ្វើសេចក្តីសម្រេចចិត្តចុងក្រោយមួយផ្សេងទៀត ពាក់ព័ន្ធនឹងការសម្រេចជ្រើសយក ក្រុមហ៊ុនឯកជនណាមួយ ជួយ ស្រង់ ត្រលប់យកនាវាយក្ស ជន់ លិចនោះ មកលើដីគោក ។
ក្រសួងជលផល រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកកិច្ចការ ដែនទឹក នឹងចាប់ផ្តើមប្រតិបត្តិការខាង លើនេះ ដើមខែកញ្ញា ។ គួរបញ្ជាក់ថា ការស្រង់ត្រលប់មកវិញ នូវនាវា Sewol គឺជា តម្រូវការដ៏ចាំបាច់ ពីបងប្អូនជនរងគ្រោះ ខណៈ ក្រុមមនុស្សទាំងនោះ បានអំពាវនាវអោយ មានការតាមដាន និងស៊ើប អង្កេតឯករាជ្យមួយ ពាក់ព័ន្ធនឹងគ្រោះថ្នាក់ដែនទឹក អាក្រក់បំផុតលើកនេះ។
គួររំឮកថា អំឡុងថ្ងៃ ១៦ មេសា ឆ្នាំ ២០១៤ នាវាយក្ស Sewol មានទម្ងន់ដល់ទៅ ៦,៨២៥ តោន នោះ បានជន់លិច នៅប្រជុំកោះ Jindo ដោយបានបណ្តាលអោយមនុស្ស ២៩៥ នា ក់ ស្លាប់បាត់បង់ជីវិត ខណៈ ៩ នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួននៅឡើយ ។
ក្នុងចំណោមអ្នកដំណើរទាំងអស់ សរុប ៤៧៦ នាក់ ក្នុងនោះ ៣២៥ នាក់ គឺជាក្រុម សិស្ស មកពីវិទ្យា ល័យ Danwon ពួកគេធ្វើដំណើរលើនាវានោះ ក្នុងដំណើរទស្សនកិច្ចសិក្សា ទៅកាន់កោះ Jeju ៣២៥ នាក់ នៃក្រុមសិស្ស ទាំងអស់ មានត្រឹមតែ ៧៥ នាក់នោះទេ មានឱកាសរស់រានមានជីវិត ខណៈច្រើន អ្នកឯទៀត បានស្លាប់បាត់បង់ជីវិតទាំងអស់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ