កាលពីថ្ងៃទី 4ខែមិថុនាកន្លងមកពិធីអាពារហ៍ពិពាហ៍យ៉ាងអធិកអធមរបស់គូរស្នេហាខ្ទើយ
បុរស២នាក់​ត្រូវបានប្រព្រឹត្តឡើងនាភោជនីយដ្ឋាននៅទីក្រុង ហូជីមិញប្រទេសវៀតណាម​ក្នុងបរិយាកាសដ៏សប្បាយរីករាយ ។

ក្នុងចំណោមពិភពមនុស្សខ្ទើយនេះ ហ្វ៊ី(Phi) និង ពីន(Pin) (ឈ្មោះស្និទ្ធស្នាលរបស់អ្នកទាំង
ពីរ) មានសំណាងល្អជាងអ្នកដទៃទៀត ពីព្រោះមានការយល់ព្រមពីគ្រួសារឲ្យពួគេបាន
រៀបការ។

២សប្តាហ៍ចាប់តាំងពីថ្ងៃអាពារហ៍ពិពាហ៍ពោពេញដោយផ្កា ស្រា នំ និងការជូនពរពី
សាច់ញ្ញាតិ បុរសពីរនាក់នេះឈានចូលជិវិជាគូប្តីប្រពន្ធ។ ក្រោយពីអាពារហ៍ពិពាហ៍នេះ
ទាំងពីរនាក់ប្រហែលជាស្រឡាញ់គ្នាកាន់តែខ្លាំងឡើង បើទោះបីជាអ្នកទាំងពីរធា្លប់រស់
នៅជាមួយគ្នាអស់រយៈពេល 3ឆ្នាំក៏ដោយ ។

ក្រោយពីអាពារហ៍ពិពាហ៍របស់ខ្ទើយស្រ្តីពីរតាំងពីខែធ្នូរឆ្នាំមុន នៅហាណូយ នេះជាគូបុរសស្រឡាញ់បុរសលើកដំបូងនៅប្រទេសវៀតណាម។

ទោះបីជាមិនបានទទួលស្គាល់ខាងគតិយុត្តក៏ដោយ ក៏ប៉ុន្តែ Pin បាននិយាយថា ពិធីដ៏
សំខាន់នោះគឺដើម្បីរំលឹកអ្នកទាំង២ត្រូវចេះថែរក្សាគ្នា ត្រូវទទួលខុសត្រូវគ្នា ក្នុងជីវិត
ហើយ គេត្រូវការយោគយល់ និងស្នេហាច្រើនជាងពីគ្រួសារ។

៣ខែសំរាប់រៀបចំឲ្យថ្ងៃអាពារហ៍ពិពាហ៍របស់ស្រីក្រមុំ Pin វាពិតជា ជារយះពេល
មាន​ន័យណាស់។គាត់បានចែករំលែកថា អ្នកទាំងពីរបានរៀបចំកិច្ចការទាំងអស់នោះ
ដោយខ្លួនឯង បង្កើតផែនការជាមួយគ្នា តុបតែង ជាវផ្កា ព្រមទាំង make up ខ្លួនទៀត។

Pin និយាយថា នៅពិធីអាពារហ៍ពិពាហ៍នោះ ម្តាយគាត់បាននិយាយឃ្លាមួយ​ដែលគាត់​
ទុកក្នុងចិត្តជានិច្ច៖ �ស៊ូថែមមួយជាជាងត្រូវបាត់មួយ�។ ម៉ែស៊ូទ្រាំទទួលស្គាល់​ថែមមិត្តប្រុស​
របស់ខ្ញុំជាជាង មិនយល់ព្រម ហើយនឹងបាត់ខ្ញុំ។ ម៉ែស្រឡាញ់ខ្ញុំណាស់។ អាពារហ៍ពិពាហ៍​
ថ្ងៃនោះសប្បាយណាស់ ពោពេញដោយសម្លេងអបអរសប្បាយ ខ្ញៀវខ្ញារ។


ប្រភព៖ Ngoisao
ដោយ៖ ណាវី ។