មនុស្សធម្មតា អាចនឹងស្លាប់បានប្រសិនបើនៅក្នុងទឹកដែលមានសីតុណ្ហភាពក្រោមសូន្យ
អង្សារសេ ត្រឹមតែរយៈពេល 5 នាទី ។ ប៉ុន្តែចំពោះ Natalia Avseenko វាជារឿងធម្មតាគាត់
អាចនៅក្នុងទឺកដែលមានសីតុណ្ហភាព -1,5 អង្សារសេ ដោយគ្មានស្លៀកពាក់ទៀតផង ។

ស្ត្រីឈ្មោះ Natalia Avseenko មានអាយុ 36ឆ្នាំ បានធ្វើអោយមនុស្សទូទៅជឿជាក់យ៉ាងពិត
បា្រកដ នៅពេលដែលស្រី្តរូបនោះ បានអាក្រាតកាយ ហែលទឹកប្រឡែងជាមួយហ្វូងត្រី
ដូហ្វាំង នៅក្នុងទឹកដែលមានសីតុណ្ហភាព -1,5 អង្សារសេ ក្នុងសមុទ្រ Murmansk Oblast
ក្នុងប្រទេស រុស្សី ។


ស្រ្តី Natalia Avseenko ត្រូវបានដឹងថាគាត់ជាអ្នកជំនាញ Yoga ម្នាក់ ហើយគាត់អាចហែល
នៅក្នុងទឹកដែលត្រជាក់នោះបានរយៈពេល 10 នាទី និង 40 វិនាទី ដែលចំពោះមនុស្ស
ទូទៅអាចនឹងស្លាប់បានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ៕
(ប្រភពពី Daily Mail)
ដោយ រដ្ឋា