ព័ត៌មានអន្តរជាតិ ៖ សុបិន្តអាក្រក់របស់ឪពុក ជនជាតិស៊ីរីមួយរូបត្រូវបញ្ជប់ជាស្ថាពរ ខណៈពេលដែលគាត់បានជួបកូនប្រុសរបស់ខ្លួន​​  សាជាថ្មីម្តងទៀត  ​  បន្ទាប់ពីគាត់បានគិតថា គេបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ នៅក្នុងការវាយប្រហារអាវុធគីមីកាលពីសប្តាហ៍កន្លងទៅ នៅក្នុងវិបត្តិដ៏រ៉ាំរៃ ប្រទេសស៊ីរីនោះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

ជាមួយនឹងការវិលត្រលប់   ដោយបានជួបជុំកូនប្រុសតូចរបស់ខ្លួននោះ  បុរសជាឪពុកពិតជាមានសេចក្តីត្រេកអររកអ្វីផ្ទឹមគ្មាន ក៏ព្រោះតែឃើញគេនៅរស់  ដែលញ៉ាំងអោយទឹកភ្នែកយំអាណិតកូនហូរចេញមកដោយមិនដឹងខ្លួន រំពេចនោះ ក៏បានទន់ជើង    ស្ទើរតែដួលទៅនឹងដី ក៏ព្រោះតែរំភើបជាខ្លាំង ស្របពេលដែលមានក្រុមមនុស្សជាច្រើន ត្រូវជាបងប្អូន និងសាច់ញាត្តិអមជុំជិត។

width=443

ករណីជួបជុំ   ដ៏នឹកស្មានមិនដល់នេះ  បានកើតឡើងនៅឯជាយក្រុង   Zamalka  ។ ដោយឡែក នៅក្នុងវីដេអូមួយនេះ គេក៏ឃើញមានក្រុមបុរសនាំគ្នាស្រែកព្រមគ្នាផងដែរថាAllahu akbar មានន័យថាព្រះពិតជាអស្ចារ្យ ខណៈពេលដែលមានការជួបជុំរវាងឪពុកកូនទាំងពីរនេះ។

គួររំឭកផងដែរថា      ជនស៊ីវិលដល់ទៅ  ១៣០០  នាក់ត្រូវបានស្លាប់បាត់បង់ជីវិត ក្នុងនោះ រួមមានក្មេងតូចៗផងដែរ បន្ទាប់ពីមានការវាយប្រហារពីអាវុធគីមី នៅឯក្រុង Damascus ៕

* ព័ត៌មានអន្តរជាតិ មួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- ប៉ូលីសប៉េកាំង ចាប់ខ្លួនក្រុមមនុស្ស ២៧ រូប ពាក់ព័ន្ធពីបទពេស្យាចារ- ខ្លោចចិត្ត ៖ ក្មេងប្រុសដែលត្រូវគេខ្វះភ្នែក លាន់មាត់សួរ ហេតុអ្វីបានជា ពិភពលោកនេះ ងងឹតយ៉ាងដូច្នេះ ?- ខ្លោចចិត្ត ៖ ពលរដ្ឋស្លូតត្រង់ ៧ រូបស្លាប់យ៉ាងអណោចអធម ខណៈអាគារ រស់នៅបាក់រលំ- រកឃើញរូងភ្នំអាថ៍កំបាំង រាប់ម៉ឺន បន្សល់ទុក ពីសម័យបុរាណ (មានវីដេអូ)

ដោយ​ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ