កាលពីពេលថ្មីៗនេះ លទ្ធផលពិន្ទុ Antutu benchmark នៃឧបករណ៍មួយដែលត្រូវបានគេដឹងថាជាHTC M8 កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ HTC។ ម៉ូដែលអាថ៌កំបាំងនេះ ទទួលពិន្ទុបានប្រហែល ៣៦០០០ ពិន្ទុ Antutu ដែលជាពិន្ទុតែងតែបានឃើញនៅលើបណ្តាផលិតផលដែលប្រើ chip Snapdragon 800។

/

ព័ត៌មានថ្មីបំផុតស្តីពិផលិតផលនេះ ត្រូវបានចចាមអារាមនៅលើគេហទំព័ររបស់ Antutu ជាមួយឈ្មោះកូដ M8, លេខ PO6B120។ តាមបណ្តាលទ្ធផលត្រួតពិនិត្យ ម៉ូដែលដែលនិយាយខាងលើនេះ ត្រូវបានដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat, ប្រើ chip Snapdragon 800 MSM8974AB។ នេះគឺជាម៉ូដែល chip 800 ជំនាន់ថ្មី ។

/

ទន្ទឹមនឹងនោះ ស្មាតហ្វូននេះក៏បំពាក់នូវអេក្រង់ទំហំ 5 inch Full HD ធំជាង 0,3 inch ប្រៀបជាមួយស្មាតហ្វូន One, ប្រើ RAM 2 GB និងអង្គចងចាំ 32 GB។ ជាក់ស្តែង កាមេរ៉ារបស់ M8 នៅតែបំពាក់កាមេរ៉ាក្រោយទំហំ 4 megapixel, និងមុខ 2,1 megapixel។

បណ្តាព័ត៌មានលក្ខណៈសម្បត្តិដែលនិយាយខាងលើ គឺមិនមែនជាព័ត៌មានផ្លូវការពីខាង HTC ទេ។តាមរយះនេះ អ្វីៗវាអាចនឹងផ្លាស់ប្តូរ នៅពេលវាបង្ហាញខ្លួន។ ចំនុចមួយផ្សេងទៀត ដែលអាចកើតឡើងផងដែរ គឺស្មាតហ្វូននេះ អាចគ្រាន់តែជាគំរូឧបករណ៍មួយដែល HTC មិនមានបំណងបញ្ចេញវាលក់នៅលើទីផ្សារនោះទេ៕

ប្រែសម្រួល៖ សិលាប្រភព៖ zing