អ្វីដែលទស្សនិកជន បានទន្ទឹងរង់ចាំដំណឹងនោះ ថ្ងៃនេះបានមកដល់ទីបញ្ចប់ហើយ គឺទីបំផុតកីឡាករបាល់ទាត់ Gareth Bale បានផ្ទេរចេញពីក្រុម Totthenham ទៅ Real Madrid ជាផ្លូវការហើយក្នុងតំលៃយ៉ាងថ្លៃ ។
Gareth Bale ជាកីឡាករសញ្ជាតិ Wales មានអាយុ ២៤ ឆ្នាំបានយល់ព្រមផ្ទេរចេញពីក្លឹបបាល់ទាត់អង់គ្លេស Tottenham ទៅក្រុម Real Madrid ហើយក្នុងតំលៃ ៩១ លានអឺរ៉ូ ដែលសរុបទាំងថ្លៃផ្សេងទៀតទាំងអស់ ១០១ លានអឺរ៉ូ ។ តំលៃនេះ បានធ្វើអោយពិភពបាល់ទាត់ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ Gareth Bale បានបំបែកកំណត់ត្រារបស់ Ronaldo ជាកីឡាករថ្លៃជាងគេបំផុតក្នុងពិភពបាល់ទាត់ ។
Gareth Bale បានចុះកុងត្រាលេងអោយក្លឹប Real Madrid រយៈពេល ៦ ឆ្នាំដោយក្នុងមួយរដូវកាល Bale នឹងទទួលបានប្រាក់ចំណូល ៨ លានអឺរ៉ូ បូកផ្សំជាមួយនិងប្រាក់បន្ថែមផ្សេងទៀតទៅតាមការលេង របស់ខ្លួន ៕
ដោយ ៖ កុសលប្រភព ៖ us24h