ព័ត៌មានអន្តរជាតិ ៖ ក្រុមជំនាញស៊ើបអង្កេត បានតាមដាន រកអោយឃើញថា ករណីយន្តហោះធ្លាក់ កាលពីសប្តាហ៍មុន នៅក្នុងទឹកដី នៃប្រទេសអង់គ្លេសនោះ ដែលជាលទ្ធផល បានសម្លាប់មនុស្សបី នាក់ជាសមាជិកក្រុមគ្រួសារ របស់អតីត មេដឹកនាំអាល់កៃដា  Osama Bin Laden គឺបណ្តាលមកពី ពីលុតជាអ្នកបើកបរយន្តហោះ ធ្វើការ ចុះចត ឆ្ងាយពេក (យឺតពេក) ពី ផ្លូវរថ យន្តហោះ និងធ្លាក់ចុះ ទាំងកម្រោល ទៅលើបណ្តាទីតាំងចំណតរថយន្តតែម្តង ។ ប្រភពសារ ព័ត៌មាន អ័រតេបានចុះផ្សាយ អោយដឹងថា អំឡុងពេលហោះហើរឈានទៅដល់ ករណីគ្រោះថ្នាក់ធ្លាក់  យន្តហោះ លើកនេះ យន្ត ហោះមួយ គ្រឿង  ដែលត្រូវបានគេដឹងថា ជារបស់ក្រុមគ្រួសារ នៃអតីតមេដឹកនាំ ក្រុមអាល់ កៃ ដា លោក Osama Bin Laden កំពុងតែធ្វើដំណើរហោះពីទីក្រុង Milan ទៅកាន់អាកាសយានដ្ឋាន អន្តរ ជាតិ Blackbushe តំបន់ Hampshire​ ប្រទេស អង់គ្លេស ៕

/

/

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ