ដោយសារតែកីឡាករបាល់ទាត់ល្បីៗ សល់លុយរាប់លានច្រើនពេក មិនដឹងយកទៅណាឬធ្វើអ្វីអោយអស់ ពួកគេក៏បែកគំនិត ទៅកុម៉្មង់អោយគេសង់ផ្ទះវីឡាម៉ូតប្លែកៗ ដែលមើលទៅស្អាតម្យ៉ាងដែរ ដូចមាននៅខាងក្រោមនេះឯង ។

-Lionel Messi បានទិញវីឡាដ៏ប្រណិតនេះនៅឯ Pedralbes ក្នុងទីក្រុង Barcelona ដើម្បីជាការអបអរនៃការចាប់កំណើត របស់កូនប្រុសរបស់ខ្លួន ដែលមានឈ្មោះថា Thiago ។ ផ្ទះនេះរចនាចេញមក មានរាងដូចជាកីឡាដ្ឋានបាល់ទាត់អញ្ចឹង ។

The

The

-Mario Balotelli ជាកីឡាករដែលល្បី ខាងផ្នែកលេងសើច និងធ្វើអ្វីខុសពីគេ ដូចនេះហើយជាមួយនិងផ្ទះវីឡារបស់ខ្លួន Balotelli បានធ្វើផ្ទាំងថ្មបាញ់ទឹកយ៉ាងស្រស់ស្អាតមួយដែលមានឆ្លាក់ជាអក្សរ MB45 ដែលមានន័យថា Mario Balotelli 45 (លេខអាវ) ។ មិនត្រឹមតែប៉ុណ្ណោះBalotelli ក៏បានដាក់តាំងខ្លានៅទីនោះផងដែរ ។

The

The-Gary Neville បានទិញផ្ទះដែលរចនាម៉ូតមួយយ៉ាងចំលែក ជាវីឡាក្រោមដីតែម្តង ដែលមានរូបរាងដូចកង្ហាអញ្ចឹង ។ ផ្ទះនោះមានតំលៃ ៨ លានផោនហើយមានទីតាំងនៅ ទីក្រុង Boltonប្រទេសអង់គ្លេស ។

The

The

The

The-Cristiano Ronaldo គឺជាកីឡាករដែលល្បី មានទាំងសម្ថភាព និងរូបរាងក៏សង្ហា លុយក៏ច្រើនទៀត ។ បើនិយាយពីផ្ទះវីឡាវិញគឺពិតជាប្រណិត ចំណែកការច្នៃម៉ូតវិញ គឺសុទ្ធតែប្លែកៗទាំងអស់ ហើយការច្នៃម៉ូតខ្លះ គឺធ្វើឡើងដោយ Ronaldo ខ្លួនឯងផ្ទាល់តែម្តង ៕

The

The

The

The
The

 

ប្រែសំរួល ៖ កុសលប្រភព​ ៖ k14