Sir Alex Ferguson កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការប្រកួតរវាង ManUtd និង Liverpoolដែលនឹងត្រូវបានធ្វើឡើងនៅ Old Trafford នៅយប់ថ្ងៃអាទិត្យនេះ។ការប្រកួតចុងក្រោយរបស់ក្រុមទាំង ២ បានជួបគ្នានៅ Old Trafford បានធ្វើឱ្យសត្រូវរាប់ទសវត្សទាំង ២ នេះកាន់តែក្ដៅក្រហាយដាក់គ្នានៅពេលដែល Luis Suarez បានបដិសេធក្នុងការចាប់ដៃកីឡាករ Patrice Evra របស់ Liverpool។ទាំង ២ នាក់ត្រូវបានគេទុកជាកីឡាករបំរុងក្នុងការប្រកួតម្ដងទៀតនៅក្នុងខែកញ្ញាឆ្នាំទៅមិញព្រោះតែខ្លាចមានបញ្ហាព្រោះកាយវិការរបស់ Suarez នៅ Old Trafford ហាក់បីដូចជាបង្ហាញភាពមិនគោរពហួសប្រមាណ។ សូម្បីតែលោក Ferguson ក៏បាននិយាយដែរថាវាជាកាយវិការមួយដែលមិនគួរឱ្យមានទាល់តែសោះ ប៉ុន្តែសម្រាប់លើកនេះលោកគិតថាគួរណាតែទុករឿងទាំងនោះនៅពីក្រោយខ្នងហើយសម្លឹងមកមើលការប្រកួតនាថ្ងៃអាទិត្យនេះវិញ។ManUtd និង Liverpool ត្រូវបានគេស្គាល់ថាជាក្រុម ២ ដែលប្រឈមមុខដាក់គ្នាក្នុងក្របខណ្ឌBPL មករាប់សិបឆ្នាំមកហើយ នៅតែមិនអាចកាត់ដាច់ស្រេចថាតើក្រុមណាល្អជាងក្រុមណាបាននៅឡើយ ហើយការប្រកួតរបស់ពួកគេបន្ទាប់គឺនៅថ្ងៃអាទិត្យនេះឯងនៅទឹកដី Old Traffordរបស់ក្រុម ManUtd យើងចាំមើលទាំងអស់គ្នាថាតើក្រុមមួយណាដែលនឹងទទួលជ័យជំនះ?

ដោយ៖ ផានិតប្រភពពី៖ Skysport