បាត់ដំបង ៖ មានការភ្ញាក់ផ្អើលមួយពី សំណាក់ គណៈអធិបតី អភិបាលស្រុក និង អភិបាលរងស្រុកថ្មគោល ខេត្ដបាត់ដំបង ព្រមទាំងមន្ដ្រីដែល ចូលរួម ក្នុងកម្មវិធី ប្រកាសតែងតាំង អភិបាលរងស្រុកថ្មគោល កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៣ បន្ទាប់ពីគេសង្កេតឃើញ ទឹកបរិសុទ្ធយីហោ សាន់ដ្រា មានសត្វល្អិត និងជាតិកករនៅ ក្នុងដបទឹកបរិសុទ្ធតែម្ដង ។

យោងតាមមន្ដ្រីមួយរូប ដែលចូលរួម នៅក្នុងពិធីប្រកាសតែងតាំងអភិបាលស្រុក ថ្មគោលខាងលើនេះ បានឱ្យដឹងថា ក្នុងកម្មវិធីនេះ ខាងអ្នករៀបចំ ទទួលភ្ញៀវបានជាវទឹកបរិសុទ្ធ យីហោសាន់ដ្រា ដើម្បីឱ្យគណៈ អធិបតី និងភ្ញៀវដែលចូលរួមពិសារ ប៉ុន្ដែ មានទឹកមួយដបនោះ បង្កប់ដោយសត្វល្អិត និងជាតិកករ ។ មន្ដ្រីដដែលនេះបានបន្ដថា ខណៈដែលអភិបាលរងស្រុកថ្មគោលលោក ពៅ ភារម្យ រៀបចំបើកគម្របដើម្បីហូប ទឹកនេះ ក៏ប្រទះ ឃើញសត្វល្អិតនៅក្នុងដប ព្រមទាំងមានជាតិកករ បង្កឱ្យមានការភ្ញាក់ ផ្អើលនៅក្នុងអង្គពិធីទាំងមូលតែម្ដង ។

ជុំវិញករណីដែលប្រទះឃើញសត្វល្អិត និងជាតិកករនៅក្នុងដបទឹកបរិសុទ្ធសាន់ដ្រាខាងលើនេះ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល បានព្យាយាមសុំ ការបកស្រាយពី ម្ចាស់សិប្បកម្មផលិតទឹកបរិសុទ្ធ ដែលមាន ទីតាំង នៅស្រុកថ្មគោល ប៉ុន្ដែ ត្រូវបាន ម្ចាស់ សិប្បកម្មរូបនេះបដិសេធ និងមិន ទទួល ស្គាល់ថា ដបទឹកបរិសុទ្ធរបស់ខ្លួន មានបង្កប់សត្វល្អិតនោះឡើយ ហើយ ថែមទាំងបានបោះសំដីថា ស្រេចតែអ្នក កាសែតធ្វើម៉េចធ្វើទៅ ។

យោងតាមប្រភពព័ត៌មាន ពីមន្ដ្រី សាលាស្រុកថ្មគោល បានឱ្យដឹងថា ម្ចាស់ សិប្បកម្មផលិតទឹកបរិសុទ្ធខាងលើនេះ ត្រូវ បានគេស្គាល់មានឈ្មោះ វៀង ដាវិច និង ភរិយាឈ្មោះ ឃឹម ស៊ីវន ដែលពួកគេទាំង ពីរនាក់ ក៏ជាថៅកែចែកចាយទឹកស្អាតនៅ ស្រុកថ្មគោលផងដែរ ។

តាមការលួចបង្ហើប ពីមន្ដ្រីសាលាស្រុក ថ្មគោលបានឱ្យដឹងថា ចំពោះច្បាប់ការធ្វើ សិប្បកម្មផលិតទឹកបរិសុទ្ធខាងលើនេះ មិនទាន់មានអាជ្ញាប័ណ្ណនៅឡើយទេ ពីព្រោះ ពាក្យស្នើសុំអាជ្ញាប័ណ្ណត្រូវបានម្ចាស់សិប្បកម្មខាងលើ ស្នើទៅក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ប៉ុន្ដែរហូតមកដល់ពេល នេះ មិនទាន់ធ្លាក់នៅឡើយនោះទេ ។

ប្រជាពលរដ្ឋមួយចំនួន បានអំពាវនាវឱ្យ អតិថិជន មានការប្រុងប្រយ័ត្ននៅពេលជាវ ទឹកបរិសុទ្ធ ពីព្រោះសិប្បកម្មផលិតទឹកបរិ សុទ្ធខ្លះ ពុំមានបច្ចេក ទេស អនាម័យ និង ជំនាញម្ចាស់លាស់នោះឡើយ ដែលធ្វើឱ្យ ប៉ះពាល់សុខភាព នៅពេលបរិភោគម្ដងៗ៕

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល