ព័ត៌មានអន្តរជាតិ ៖​ ទីភ្នាក់ងារសារព័ត៌មានបរទេស មេត្រូ កាលពីប៉ុន្មានម៉ោងមុននេះ  បានគូសបញ្ជាក់អោយដឹងថា ស៊ីរី មានផ្ទុកសារធាតុអាវុធគីមីដល់ទៅ ១ ពាន់តោនឯណោះ នេះបើយោងតាមការលេចធ្លាយចេញពីឯកសារស៊ើបការណ៍របស់ប្រទេសបារាំង។

width=442

លើសពីនេះ ក៏មានសេចក្តីថ្លែងការណ៍បញ្ជាក់យ៉ាងច្បាស់ថា នៅឃ្លាំងស្តុកទុកអាវុធរបស់ស៊ីរី នៅក្នុងនោះរួមមានសារធាតុគីមី ស៊ីរិន (sarin) , ឧស្ម័នម៉ូតាត (mustard gas)និងសារធាតុបំផ្លាញប្រព័ន្ធប្រសាទ  VX  (VX nerve agent) ជាដើម។​

តែទោះជាយ៉ាងណាក៏ដោយលោកប្រធានាធិបតី Bashar al Assad នៅតែបដិសេធជាដាច់ខាត ទៅនឹងការលើកឡើងថា ខ្លួនបានប្រើប្រាស់នូវអាវុធគីមីនោះ។ គួររំឭកផងដែរថា ឯកសារទាំងនោះ ត្រូវបានបោះពុម្ពផ្សាយនៅលើកាសែតក្នុងស្រុក Le Journal Du Dimancheហើយត្រូវបានអះអាងថា រាល់ព័ត៌មានទាំងអស់  គឺពិតប្រាកដមែន  ពីសំណាក់រដ្ឋាភិបាលផ្លូវការរបស់ប្រទេសបារាំង។

width=436

ដោយឡែកបន្ទាប់ពីមានការដកខ្លួនក្នុងការធ្វើបទអន្តរាគមន៍កម្លាំងយោធាទៅលើប្រទេសស៊ីរី ពីសំណាក់ប្រទេសអង់គ្លេសហើយនោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក  បានដកខ្លួនថយមួយជំហាន ខណៈពេលដែលបាត់ការគាំទ្រពីសំណាក់ប្រទេស ដែលជាសម្ព័ន្ធមិត្តដ៏ចម្បងមួយនេះ ក្នុងការថ្កោលទោសទៅលើរដ្ឋាភិបាលប្រទេសស៊ីរី ដោយបានប្រើប្រាស់អាវុធគីមីក្នុងការវាយប្រហារសម្លាប់ជនស៊ីវិលដល់ទៅជាង ១,៤០០ នាក់។

ផ្ទុយទៅវិញ មកទល់នឹងខណៈនេះ រដ្ឋាភិបាលប្រទេសអង់គ្លេស ជាពិសេសលោកប្រធានាធិបតី David Cameron  ក៏កំពុងតែទទួលរងសម្ពាធ អោយមានការគិតគូរឡើងវិញសាជាថ្មីបន្ទាប់ពីសហរដ្ឋអាមេរិក   ក៏ដូចជាអ្នកសង្កេតការណ៍អន្តរជាតិ  បានអះអាងថាខ្លួនបានរកឃើញសារធាតុគីមី ស៊ីរិន ពិតជាបានប្រើនៅក្នុងការវាយប្រហារពិតប្រាកដមែន។

ខណៈបាត់បង់ប្រទេសអង់គ្លេស ជាសម្ព័ន្ធដ៏ធំរបស់ខ្លួនក៏ពិតមែន  តែសហរដ្ឋអាមេរិកនៅបន្តមានប្រទេសបារាំងមួយផ្សេងទៀតផងដែរ   ដែលប្រកាន់ខ្ជាប់ នឹងគោលជំហរក្នុងការប្រើប្រាស់កម្លាំងយោធា  ប្រឆាំងទៅនឹងការវាយប្រហារ      ដោយអាវុធគីមីក្នុងរបបដឹកនាំរបស់លោក Bashar al-Assad ។

width=434

ទន្ទឹមនឹងនេះ សម្ព័ន្ធមិត្ត ដែលជាដៃគូរបស់ស៊ីរី គឺប្រទេសរុស្ស៊ីនោះ   តែងតែលើកឡើងថាការលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃវាពិតជាគ្មានលទ្ធផលល្អនោះទេ ស្របពេលដែល សេចក្តីថ្លែងការណ៍ចុងក្រោយរបស់រដ្ឋមន្រ្តីក្រសួងការបរទេស  លោក Sergey Lavrov រាល់ភស្តុតាងដែលបានលើកឡើងថា ស៊ីរី បានប្រើប្រាស់អាវុធគីមីនោះគឺ  មិនគួរអោយជឿទុកចិត្តនោះទេ។

គួរបញ្ជាក់ផងដែរថា លោក Bashar al-Assad   បានធ្វើការព្រមានដល់បណ្តាប្រទេសដែលបានគំរាមគំហែង  ក្នុងការវាយប្រហារមកលើប្រទេសរបស់ខ្លួនថា ៖ ភាគីណាដែលលូកដៃចូលកិច្ចការផ្ទៃក្នុង ទាំងកម្លាំងយោធា និងហិរញ្ញវត្តុ គឺជាសត្រូវរបស់ប្រជាជនស៊ីរី៕

* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- ផ្ទុះអាវុធ នៅមូលដ្ឋានទ័ព សហរដ្ឋអាមេរិក ជាង ២ ម៉ោង សម្លាប់មនុស្ស រង្គាល- ផ្ទុះឆេះ វិទ្យាល័យមួយកន្លែង ចាប់ឃាត់ខ្លួនក្មេង ៥ នាក់ ពីបទបង្កហេតុ- ស៊ីរី មិនញញើត ខណៈអាមេរិក ថានឹងអាចមាន ការវាយប្រហារកម្លាំងយោធា ក្រោយរកឃើញ ស៊ីរី ពិតជាប្រើអាវុធគីមី

ដោយ ៖ ពិសិដ្ឋប្រភព ៖ មេត្រូ