ក្នុងរដូវកាលបុណ្យណូអែលនេះ CAMNEWS សូមលើកយកមុខម្ហូបពិសេសមួយមុខពីភោជនីយដ្ឋាន The​ Steak Kitchen ដែលបណ្តាប្រទេសជឿនលឿនពេញនិយមទទូលទាននោះគឺស្តេក “Steak”ដែលមានរសជាតិឈ្ងុយឆ្ងាញ់ជាប់ចិត្ត ជូនមិត្តអ្នកអានជាព័ត៌មាន។

/

រសជាតិអាហារដែលប្លែកទាំងនោះរួមមាន ឈុតស្តេកសាច់គោស្រូប សស ម្រេចបែបអឺរ៉ុបដែលពុំធ្លាប់ជួប រួមទាំងស្តេកសាច់ជ្រូក​, ស្តេកសាច់មាន់ និងនុំបុ័ងខ្ទឹមអាំងដ៏សែនឈ្ងុយឆ្ងាញ់។

/

បើតាមការអះអាងពីអ្នកគ្រប់គ្រងហាង The​ Steak Kitchen បានអោយដឹងថា រូបមន្តប្រឡាក់ និងការចំអិនត្រូវបានធ្វើឡើងដោយចុងភៅពីបរទេសមួយក្រុម។ គាត់បានបញ្ជាក់ផងដែរថាគ្រប់សាច់ និងគ្រឿងទេសទាំងអស់ត្រូវបាននាំចូលពីបរទេសជាង 90% ដើម្បីធានាជូនបាននូវស្តង់ដារសជាតិ និងគុណភាពអាហារ។

/

ភោនីយដ្ឋាន The Steak Kitchen មានទីតាំងធំទូលាយ បំពាក់ដោយម៉ាស៊ីនត្រជាក់, WIFI Free និងមានសាឡុងអង្គុយប្រកបដោយផាសុខភាព ថែមទាំងមានសេវាកម្មប្រកបដោយស្តង់ដារខ្ពស់ រហ័សទាន់ចិត្ត។ The Steak Kitchen មានពីរសាខាគឺ: សាខាទី1 ទីតាំងផ្សារទំនើបសុវណ្ណាជាន់ទី​5 និងសាខាទី2​ នៅផ្សារទំនើបសូរិយាជាន់ទី4។​ ប្រិយមិត្តអាចទូរសព្ទ័មកលេខ 023 215 980 សំរាប់ការកក់តុទុកជាមុន ៕

/

/

 

ដោយ៖ សិលា