ក្រុមអ្នកតារាសាស្ដ្របានព្យាករណ៍ថា ជីវិតនៅលើផែនដីនឹងត្រូវបាត់បង់ទាំងស្រុង ក្នុងរយៈពេល៥ពាន់លានឆ្នាំខាងមុខ ដោយសារតែត្រូវព្រះអាទិត្យដុតបំផ្លាញ។

/

ក្នុងរយៈពេល៥ពាន់លានឆ្នាំទៀត ព្រះអាទិត្យនឹងក្លាយទៅជាផ្កាយក្រហមធំជាងបច្ចុប្បន្ន ១០០ដង 

ដោយការប្រើប្រាស់កែវយឹត ALMA ក្រុមអ្នកវិទ្យាសាស្ដ្រនៅសកលវិទ្យាល័យ Leuven នៅប្រទេសប៊ែលហ្សិក ព្យាករណ៍ថា ក្នុងរយៈពេល៥ពាន់លានឆ្នាំទៀត ព្រះអាទិត្យនឹងក្លាយទៅជាផ្កាយក្រហម ធំជាងបច្ចុប្បន្ន ១០០ដង ហើយវានឹងហេបយកភពពុធ (Mercury) និងភពសុក្រ (Venus) ហើយដុតបំផ្លាញជីវិតរបស់មនុស្ស សត្វ និងរុក្ខជាតិនៅលើផែនដី។

/

ពេលព្រះអាទិត្យ​រីកធំ វានឹងហេបយកភពពុធ (Mercury) និងភពសុក្រ (Venus) ហើយដុតបំផ្លាញជីវិតរបស់មនុស្ស សត្វ និងរុក្ខជាតិនៅលើផែនដី

ព្រះអាទិត្យ ក្នុងរយៈពេល៧ពាន់លានឆ្នាំទៀត នឹងក្លាយជាកូនផ្កាយសមួយ។ ស្នូលរបស់ផែនដី (បើសិនជានៅមាន) ពេលនោះ នៅតែបន្តវិលជុំវិញផ្កាយសនេះ។

/

រយៈពេល៧ពាន់លានឆ្នាំទៀត ព្រះអាទិត្យនឹងក្លាយជាកូនផ្កាយសមួយ ហើយ​ស្នូលរបស់ផែនដី (បើសិនជានៅមាន) ពេលនោះ នឹងនៅតែបន្តវិលជុំវិញផ្កាយសនេះ

ការរកឃើញរបស់ក្រុមអ្នកវិទ្យាសាស្ដ្រខាងលើ គឺយោងទៅលើការសិក្សាស្រាវជ្រាវទៅលើ L2 Puppis ដែលជាផ្កាយមួយមានចម្ងាយពីផែនដី ២០៨ឆ្នាំពន្លឺ ហើយកាលពី៥ពាន់លានឆ្នាំមុន ផ្កាយនេះមានលក្ខណៈដូចព្រះអាទិត្យ។

ក្រុមអ្នកវិទ្យាសាស្ដ្ររកឃើញភពមួយដែលវិលជុំវិញ និងមានចម្ងាយពីផ្កាយ L2 Puppis ៣០០លានគីឡូម៉ែត្រ ឆ្ងាយជាងពីរដង បើធៀបនឹងចម្ងាយពីផែនដី ទៅព្រះអាទិត្យ។ ភពនេះអាចជាការប្រាប់ឱ្យដឹងមុនអំពីអនាគតរបស់ផែនដី៕

ប្រែសម្រួល ៖ តារាប្រភព ៖ vnepress/youtube