ទំនិញប្រើប្រាស់ទូទៅប្រចាំថ្ងៃ មានតំលៃថ្លៃមិនមានន័យថាមានតែនៅក្នុទីក្រុងធំៗល្បីៗ
នៅតាមបណ្តាប្រទេសអ្នកមានឡើយ ។ មានប្រទេសក្រីក្រខ្លះទំនិញប្រើប្រាស់ក៏មាន
តំលៃថ្លៃគួរអោយភ្ញាក់ផ្អើលផងដែរ ។ ខាងក្រោមនេះជាស្ថិតិមួយស្តីពីបណ្តាទីក្រុងទាំង
10 ដែលមានតំលៃទំនិញថ្លៃបំផុតនៅក្នុងឆ្នាំ 2011 នេះ ៖
1.ទីក្រុង Tokyo ប្រទេសជប៉ុន

មានតំលៃខ្ពស់ជាងបើប្រៀបធៀបជាមួយតំលៃមធ្យមលើពិភពលោក :35,3%
Quick Lunch មួយពេលមានតំលៃ 20,8 USD
តំលៃ អង្ករ ក្នុងមួយគីឡូ 9,8 USD
ទោះបីជាតំលៃនៃការចំណាយនៅក្នុងទីក្រុង Tokyo មានការធ្លាក់ចុះគិតចាប់តាំងពីឆ្នាំ 2009
ក៏ពិតមែន តែយោងតាមការធ្វើស្ថិតិរបស់ ជប៉ុន បង្ហាញថាទីក្រុង Tokyo នៅតែជាទីកន្លែង
ដែលមានតំលៃចាយវាយថ្លៃបំផុតនៅលើពិភពលោក ។
2. ទីក្រុង Oslo ប្រទេស Norway

មានតំលៃខ្ពស់ជាងបើប្រៀបធៀបជាមួយតំលៃមធ្យមលើពិភពលោក 27,1%
Quick Lunch មួយពេលមានតំលៃ 45,20 USD
តំលៃ អង្ករ ក្នុងមួយគីឡូ 6,10 USD
ទីក្រុង Oslo គឺជាទីក្រុងបេះដូងដ៏សំខាន់របស់ប្រទេស Norway ។ ទីក្រុងនេះក៏ជាទីក្រុង
មួយក្នុងចំនោមទីក្រុងដែលមានការចំណាយ ថ្លៃបំផុតលើពិភពលោកផងដែរក្នុងរយៈពេល
ប៉ុន្មានឆ្នាំចុងក្រោយនេះ ។
3. ទីក្រុង Nagoya ប្រទេសជប៉ុន

មានតំលៃខ្ពស់ជាងបើប្រៀបធៀបជាមួយតំលៃមធ្យមលើពិភពលោក 20,5%
Quick Lunch មួយពេលមានតំលៃ 19 USD
តំលៃ អង្ករ ក្នុងមួយគីឡូ 8,5 USD
Nagoya គឺជាទីក្រុងនៃមជ្ឈមណ្ឌល ឧស្សាហកម្ម, បច្ចេកទេស និងជាតំបន់ដែលប្រជាជន
មានជីវភាពប្រសើរ មានមុខជំនួញប្រកួតប្រជែងគា្ន ។ Nagova មិនសូវរងការជះឥទ្ធិពល
ខាងផ្នែកសេដ្ឋកិច្ចដូចជាទីក្រុងផ្សេងនៅក្នុងប្រទេសឡើយ ជាពិសេសគឺនៅរក្សាបានការ
កើនឡើងជានិច្ចផងដែរ ។
4. ទីក្រុង Stavanger ប្រទេស ណវ៉េ

មានតំលៃខ្ពស់ជាងបើប្រៀបធៀបជាមួយតំលៃមធ្យមលើពិភពលោក 15,5%
Quick Lunch មួយពេលមានតំលៃ 32,30 USD
តំលៃ អង្ករ ក្នុងមួយគីឡូ 5,7 USD
Stavanger គឺជាកន្លែងបណ្តុំនៃសហគមន៍អ្នកនេសាទ រហូតដល់ពេលមានការផុសឡើងនៃ
ប្រេងឥន្ធនៈ នៅសមុទ្រខាងជើងក្នុងអំឡុងឆ្នាំ 60 ក៏បានប្រែក្លាយតំបន់នោះទៅជាទីក្រុងដ៏ធំ
មួយរបស់ ប្រទេស ណវ៉េ ។ បច្ចុប្បន្នប្រទេស ណវ៉េ គឺជាប្រទេសនាំចេញនូវប្រេងឥន្ធនៈ ធំ
ជាងគេនៅលើពិភពលោក ។ ជំនួញឧស្សាហកម្មនេះបានក្លាយជាមុខជំនាញដ៏សំខាន់ក្នុង
ប្រទេស និងបានទាកទាញអ្នកវិនិយោគបរទេសជាច្រើន ។
5.ទីក្រុង Yokohama ប្រទេសជប៉ុន

មានតំលៃខ្ពស់ជាងបើប្រៀបធៀបជាមួយតំលៃមធ្យមលើពិភពលោក 14,9%
Quick Lunch មួយពេលមានតំលៃ 16,90 USD
តំលៃ អង្ករ ក្នុងមួយគីឡូ 4,20 USD
ទីក្រុងនេះជាទីក្រុងធំទីពីរបន្ទាប់ពីទីក្រុង Tokyo ។ ពី Yokohama ទៅ Tokyo មានផ្លូវរថភ្លើង
ល្បឿនលឿនបំផុតមួយខ្សែរផងដែរ ។ ទីក្រុងនេះជាទីក្រុងនៃកំពុងផែ ដែលមានក្រុមហ៊ុន
ធំៗចំនួនជាង 300 បានមកដាក់ទីតាំងនៅទីនោះ ដែលសុទ្ធសឹងជាក្រុមហ៊ុនបច្ចេកទេស ។
ទីក្រុង Yokohama មាន 9 សង្កាត់ ជាប្រភពនាំចេញរថយន្ត ក៏ដូចជាគ្រឿងបន្លាស់រថយន្ត
ដ៏សំខាន់ក្នុងប្រទេសទៀតផង ។
6. ប្រទេស Zurich ប្រទេស Switzerland

មានតំលៃខ្ពស់ជាងបើប្រៀបធៀបជាមួយតំលៃមធ្យមលើពិភពលោក 11,5%
Quick Lunch មួយពេលមានតំលៃ 32,90 USD
តំលៃ អង្ករ ក្នុងមួយគីឡូ 3,70 USD
ហិរញ្ញវត្ថុ គឺជាផ្នែកមួយរបស់ខឿនសេដ្ឋកិច្ចនៅ Zurich ទីក្រុងនេះមាន ទីស្នាក់ការលក់
ដូរភាគហ៊ុនរបស់ Switzerland Zurich ក៏ជាមជ្ឈមណ្ឌលចរាចរ និងក្រុមហ៊ុន Mercer បានដាក់ទីក្រុងនេះចូលក្នុងបញ្ជីទីក្រុងមានគុណភាពខ្ពស់លំដាប់ទី2 លើពិភពលោក ។
7. ទីក្រុង Luanda ប្រទេស Angola

មានតំលៃខ្ពស់ជាងបើប្រៀបធៀបជាមួយតំលៃមធ្យមលើពិភពលោក 10,6%
Quick Lunch មួយពេលមានតំលៃ 52,4 USD
តំលៃ អង្ករ ក្នុងមួយគីឡូ 4,60 USD
Luanda គឺជាទីក្រុងដែលមានការចំណាយខ្ពស់បំផុតតាមការបង្ហាញរបស់ ECA International
នៅឆ្នាំ 2009 ឆ្នាំ 2010 ស្ថិតក្នុងលំដាប់ទី 3 និងឆ្នាំនេះស្ថិតក្នុងលំដាប់ទី 7 ។
8. ទីក្រុង Geneva ប្រទេស Switzerland

មានតំលៃខ្ពស់ជាងបើប្រៀបធៀបជាមួយតំលៃមធ្យមលើពិភពលោក 9,8%
Quick Lunch មួយពេលមានតំលៃ 33,70 USD
តំលៃ អង្ករ ក្នុងមួយគីឡូ 4,70 USD
Geneva គឺជាទីកន្លែងស្នាក់ការរបស់បណ្តាអង្គការអន្តរជាតិជាច្រើនដូចជា
អង្គការសហប្រជាជាតិ, អង្គការកាកបាទក្រកមអន្តរជាតិ ...ជាដើម ។ ជាមជ្ឈមណ្ឌល
ធនាគារ ,បច្ចេកទេស,ទីភ្នាក់ងាររដ្ឋាភិបាល មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងនេះក៏ជាទីកន្លែង
ទាកទាញបំផុតសំរាប់ភ្ញៀវទេសចរណ៍ទាំងឡាយផងដែរ ។
9.ទីក្រុង Kobe ប្រទេស ជប៉ុន

មានតំលៃខ្ពស់ជាងបើប្រៀបធៀបជាមួយតំលៃមធ្យមលើពិភពលោក 8,3%
Quick Lunch មួយពេលមានតំលៃ 15,60 USD
តំលៃ អង្ករ ក្នុងមួយគីឡូ 9,30 USD
Kobe ជាទីក្រុងមានកំពុងផែ មមារញឹកបំផុតមួយក្នុងចំនោមកំពុងផែទាំងឡាយក្នុងប្រទេស
ជប៉ុននិងជាមជ្ឈមណ្ឌលផលិត សំភារៈប្រើប្រាស់ក្នុងផ្ទះ, គ្រឿងបរិភោគ,និងឧបករណ៍
បរិក្ខាសំរាប់ចរាចរណ៍ ។
10. ទីក្រុង Bern ប្រទេស Switzerland

មានតំលៃខ្ពស់ជាងបើប្រៀបធៀបជាមួយតំលៃមធ្យមលើពិភពលោក 4,4%
Quick Lunch មួយពេលមានតំលៃ 28,80 USD
តំលៃ អង្ករ ក្នុងមួយគីឡូ 4,70 USD
ទីក្រុង Bern ជាបណ្តុំមជ្ឈមណ្ឌលរបស់ស្ថាប័នរដ្ឋាភិបាល,ផ្នែកឧស្សាហកម្មរចនា និង
ឧស្សាហកម្មចំបងរបស់ ប្រទេស Switzerland ។ ទីក្រុង នេះក៏ជាមជ្ឈមណ្ឌលផលិត
នាឡិការ និងបច្ចេកវិទ្យា ដែលប្រើក្នុង វិស័យសុខាភិបាល បច្ចេកវិទ្យាព័ត៌មាន និង
រថយន្ត ៕
(ប្រភពពី The Telegraph)
ដោយ៖ រដ្ឋា