នៅក្នុងព្រឹតិ្តការណ៍កាលពីយប់មិញ Google បានឧទ្ទេសនាមបន្ថែមនូវកំណែហ្វាប្លែត Nexus 6P ដែលជាស្នាដៃសហការគ្នារវាង Google និង​ Huawei។

/

Nexus 6P មិនត្រឹមតែមានអេក្រង់ធំ តែវាថែមទាំងត្រូវបានបំពាក់ម៉ាស៊ីនធុនខ្លាំង រួមនឹងវត្ថុធាតុគុណភាពខ្ពស់ជាង បើរៀបធៀបនឹង Nexus 5X។

ដូចទៅនឹង Nexus 5X ហ្វាប្លែត Nexus 6P ក៏ត្រូវបានបំពាក់សេនសឺរស្កេនក្រយៅដៃនៅផ្នែកខាងក្រោយដែលមានឈ្មោះថា Nexus Imprint ហើយល្បឿនប្រតិបត្តិរបស់វាត្រឹមតែ ៦០០មិល្លីវិនាទីប៉ុណ្ណោះ។ Google អះអាងថា មុខងារនេះនឹងដំណើរការប្រសើរឡើងទៅតាមពេលវេលា តាមរយៈការកត់ត្រាស្នាមក្រយៅដៃរបស់អ្នក ពីមួយលើកទៅមួយលើក។ ពិសេស Nexus 6P ថែមទាំងប្រើរន្ធ USB-C ដែលអនុញ្ញាតឱ្យអ្នកចម្លងទិន្នន័យបានលឿន។ រីឯល្បឿននៃការបញ្ចូលថាមពលថ្ម ក៏ត្រូវបានកែលំអ។

/

Nexus 6P មានអេក្រង់ AMOLED 5,7 inch ជាមួយនឹងរីសូលូសឹន 2K (2560x1440 pixels, 518ppi)ប្រូសេសឺរ ខ្លាំងក្លាជាង Nexus 5X ដោយប្រើឈីប Snapdragon 810, RAm 3GB និងមានកំណែអង្គចងចាំចំនួន ៣ គឺ 32GB/64GB/128GB។ កាមេរ៉ាក្រោយរបស់ហ្វាប្លែតនេះ មានកម្រិត​ 12.3MP អាចថតរូបបានល្អ ក្នុងទីងងឹត។

/

ទន្ទឹមនឹងនេះ កាមេរ៉ាមុខ ដែលត្រូវបានដំឡើងទៅ 8MP ក៏ជាចំនុចខ្លាំងមួយរបស់ផលិតផលនេះ។ ថ្មរបស់ Nexus 6P មានថាមពល 3450mAh។ ក្រៅពីនេះ Nexus 6P ក៏អាចប្រើបានជាមួយនឹងគម្រោងអ៊ីនធឺរណែតចល័ត Project Fi។ Nexus 6P នឹងប្រើប្រព័ន្ធប្រតិបត្តិ  Android 6.0 Marshmallow ថ្មីបំផុត​របស់ Google។

បច្ចុប្បន្ន អ្នកប្រើប្រាស់អាចបញ្ជាទិញ Nexus 6P ក្នុងតម្លៃ ៤៩៩/៥៩៩ និង ៦៤៩ ដុល្លារ សម្រាប់កំណែបន្តអង្គចងចាំ 32GB/64GB/128GB ហើយការប្រគល់ទំនិញនឹងប្រព្រឹតទៅនៅចុងខែតុលា។

ហ្វាប្លែតនេះមាន ៣ ព័ណ៌សម្រាប់ជ្រើសរើស គឺខ្មៅ ស និង ព័ណ៌ប្រាក់។ Nexus 6P នឹងមានការធានាចំនួន ២ឆ្នាំ ពី Google បើសិនអ្នកចំណាយបន្ថែម ៨៩ដុល្លារ នៅពេលទិញផលិតផលនេះ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ PhoneArena/Youtube