យើងដឹងហើយថាប្រទេសអាមេរិច ជាប្រទេសមហាអំណាចមួយនៅលើពិភពលោក​ ហើយ
ចំនួន អ្នកមានទ្រព្យសម្បត្តិ រឺ មហាសេដ្ឋី ក៏មានចំនួនច្រើនជាងគេផងដែរយោងតាមការស្ថិតិ
របស់ទស្សនាវដ្តី Forbes នាពេលកន្លងទៅថ្មីនេះ ។ ជាមួយនឹងទឹកប្រាក់ដ៏ហូរហៀរ និយាយ
ពីរបស់ប្រើប្រាស់ក៏ដូចជាលំនៅដ្ឋាន វិញ ពួកគេមិនស្តាយឡើយក្នុងការចំណាយបា្រក់ ទិញ
យករបស់ទាំងនោះមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ។ ខាងក្រោមនេះគឺជាភូមិគ្រិះទាំង 10 របស់
មហាសេដ្ឋីក្នុងប្រទេស អាមេរិច ដែលបានចាត់ទុកជាភូមិគ្រិះដ៏ស្កឹមស្កៃបំផុត ។ គ្រាន់តែដឹង
តាមរយៈការរៀបរាប់ខ្លះៗ យើងយល់ថាអស្ចារ្យណាស់ទៅហើយ ដោយឡែកប្រសិនជាបាន
ឃើញដោយផ្ទាល់ ជាពិសេសបានទៅរស់នៅក្នុងទីនោះតើអស្ចារ្យប៉ុនណាទៅ ?

1. ភូមិគ្រិះ Silicon Valley (Los Altos Hills, California)

ម្ចាស់កម្មសិទ្ធិ Yuri Milner
តំលៃបច្ចុប្បន្នៈ 1 ពាន់លានដុល្លា
តំលៃពេលទិញៈ 100 លានដុល្លា ទិញកាលពីកំឡុងខែ មីនា ឆ្នាំ2011 កន្លងទៅនេះ ។
គ្រឹះស្ថាននោះមានអាងហែលទឹក ទាំងក្នុងនិងក្រៅ មានបន្ទប់សំរាប់លេងបាល់ ,មានកំពស់
2ជាន់ អាចគយគន់ទេសភាពនៃឆ្នេរសមុទ្រ San Francisco បានផងដែរ ។
2.ភូមិគ្រិះ Vanderbilt (New York)

ម្ចាស់កម្មសិទ្ធៈ Libet Johnson អ្នកទទួលមរតកពីក្រុមហ៊ុន របស់គ្រួសារ Johnson & Johnson
អ្នកលក់ៈ Sloan Lindemann Barnett កូនស្រីមហាសេដ្ឋី George Lindemann
តំលៃៈ 48 លានដុល្លា
មានកំពស់ 5ជាន់ និងមានទំហំ ធំទូលាយ ។
3.ភូមិគ្រិះ Fair Field (Sagaponack, New York)

ម្ចាស់កម្មសិទ្ធៈ Ira Rennert មានតំលៃ 5,2 ពាន់លានដុល្លា
មាន បន្ទប់គេង 29 បន្ទប់ ,បន្ទប់ទឹក 39 បន្ទប់ និងអាងហែលទឹកចំនួន 3 ។
4. ភូមិគ្រិះ Porcupine Creek (Rancho Mirage, California)

ម្ចាស់កម្មសិទ្ធៈ Larry Ellison តំលៃបច្ចុប្បន្ន 69,5 ពាន់លានដុល្លា
គ្រីះស្ថាននេះទិញបន្តពី មហាសេដ្ឋម្នាក់ឈ្មោះ Edra Blixseth ពេលនោះលក់ក្នុងតំលៃ
42,9 លានដុល្លា ។
ម្ចាស់គេហដ្ឋានថ្មីនេះគឺជាមហាសេដ្ឋី លំដាប់ទីប្រាំ លើពិភពលោក បន្ទាប់ពីទិញបាន
ភូមិគ្រិះនេះលោកបានសង់ទីលានវាយកូន ហ្គោល ផ្ទាល់ខ្លួនរបស់លោក លើផ្ទៃដី
240 ហិចតា បន្ថែមផងដែរ ។
5. ភូមិគ្រិះ Maison de L'Amitie (Florida)

ម្ចាស់កម្មសិទ្ធៈ Dmitry Rybolovlev តំលៃ 9,5ពាន់លានដុល្លា
អតីតម្ចាស់កម្មសិទ្ធៈ លោក Donald Trump
ក្នុងគេហដ្ឋាននោះមានរបស់ប្រប្រាស់ជាច្រើនធ្វើអំពីមាស ពេជ្រ និង មានយាន្តដ្ឋាន
រថយន្ត ចំនួន 50 កន្លែង ។
6. គ្រឹះស្ថាន Crown Lane (Greenwich)

ម្ចាស់កម្មសិទ្ធៈ Steven Cohen
តំលៃៈ 8 ពាន់លានដុល្លា
គេហដ្ឋានមួយនេះត្រូវបានលោក Steven Cohen ទិញកាលពីឆ្នាំ 1998 ក្នុងតំលៃ 14,8 លាន
ដុល្លា ។ នៅក្នុងគេហដ្ឋាននេះ មានទីលានបោះបាល់ អាងហែលទឹក កន្លែងជិះស្គីទឹកកក
និងមានវត្ថុតាំងលំអរ មានតំលៃរហូតដល់ 750 លានដុល្លា ។
7. គ្រឹះស្ថាន Further Lane de Menil (New York)

ម្ចាស់កម្មសិទ្ធៈ Ron Baron
តំលៃបច្ចុប្បន្នៈ 1,4 ពាន់លានដុល្លា
តំលៃទិញៈ 103 លានដុល្លា ។
8. គ្រឹះស្ថាន Casa Sin Nombre (Florida)

បច្ចុប្បន្នគ្រឹះស្ថាននេះបានក្លាយជាកម្មសិទ្ធរបស់ សាកលវិទ្យាល័យ Columbia ដែលពីមុន
ជាកម្មសិទ្ធរបស់មហាសេដ្ឋីលោក John Kluge ជាអ្នកបង្កើត Metromedia ។ លោកបានជូន
គ្រឹះស្ថានមួយនេះដល់ សាកលវិទ្យាល័យ Columbia ជាអ្នកគ្រប់គ្រង ។
តំលៃលក់ 59 លានដុល្លា ។
9. អាគារ Penhouse (New York)


ជាកម្មសិទ្ធរបស់លោក Donald Trump មានតំលៃ 2,7 ពាន់លានដុល្លា ។
ពីរជាន់ដំបូងរបស់អាគារនេះ គឺជាកន្លែងកំសាន្ត ជាន់ទី 3ជាកន្លែងស្នាក់នៅរបស់លោក
Donald Trump ។ អាគារនេះត្រូវបានគេចាត់ទុកថាជាគេហដ្ឋានដែលមានតំលៃថ្លៃបំផុតនៅ
ក្នុងចំនោមអាគារទាំងឡាយក្នុងទីក្រុង New York ។
10. ភូមិគ្រិះ Promised Land (California)

ម្ចាស់កម្មសិទ្ធិៈ Oprah Winfrey
តំលៃបច្ចុប្បន្នៈ 2,7 ពាន់លានដុល្លា
ភូមិគ្រឹះនេះលោក Oprah Winfrey ទិញក្នុងឆ្នាំ 2001 ក្នុងតំលៃ 50 លានដុល្លា ។ ផ្ទៃដីសរុប
របស់ភូមិគ្រឹះនេះគឺមានទំហំ 40 ហិចតា ៕
(ប្រភពពី Post Office)
ដោយ៖ យ៉ាវីន