នេះជាការបំបែកឯកត្តកម្មថី្មមួយនៃផលិតផលថ្មី គឺរថយន្តប្រណាំងប្រើដោយថាមពល
អគ្គីសនីជាលើកដំបូងនៅលើពិភពលោក ។ រថយន្តប្រភេទថ្មីនេះមានឈ្មោះថា Formulec
EF01 ដែលមានល្បឿនអតិបរមា 250km/h ។
ក្រុមអ្នកជំនាញផលិតរថយន្តប្រើដោយថាមពលអគ្គីសនី Formulec EF01
រថយន្ត Formulec EF01 អាចបង្កើនល្បឿនពី 0 ទៅ 100km/h ត្រឹមតែក្នុងរយៈពេល បីវិនាទី
ប៉ុណ្ណោះ ហើយល្បឿនអតិបរមា របស់វាឡើងដល់ 250 km/h ។ រថយន្ត Formulec EF01បាន
ក្លាយជារថយន្តប្រណាំងប្រើថាមពល អគ្គីសនី មានល្បឿនលឿនបំផុតនៅលើពិភពលោក ។
កន្លងមក Guinness ក៏បានធ្វើការកត់ត្រាចូលក្នុងសៀវរបស់ខ្លួននូវក្រុមក្បួនព្យុះហយាត្រា
នៃរថយន្តប្រណាំង ដែលមានរថយន្តទាំងអស់ចំនួន 218 គ្រឿងចូលរួម ក្នុងនោះក៏មាន
រថយន្តប្រើដោយថាមពលអគ្គីសនីផងដែរ ។កំណត់ត្រា Guinness នោះកត់ត្រាដោយ
មូលនិធិ Harbor Bay នៅ រដ្ឋ Michigan សហរដ្ឋអាមេរិច ៕
(ប្រភពពី Worldrecordsacademy)
រដ្ឋា