កាលពីយប់ម្សិលមិញនេះទោះបីជា Real បានឈ្នះការប្រកួតជាមួយនឹងលទ្ធផល ៤-០ ក្ដីក៏លោកJose Mourinho ហាក់ដូចជាមិនសូវស្រួលទាល់តែសោះ អាការរបស់អ្នករៀបចំយុទ្ធសាស្រ្តក្រុមរូបនេះហាក់ដូចជាជ្រោងច្រាង ហួសស្មាន។ដោយសារតែការស៊ុតបាល់ធ្លោយរបស់កីឡាករក្នុងទីលានប្រកួតបានធ្វើឱ្យលោក Mourinho ហាក់ដូចជាមានអាការខឹងសម្បា លោកបានទាត់បាល់សំដៅដល់បុគ្គលិកដែលអង្គុយរង់ចាំការប្រកួតក៏ដូចជាស្រែកខ្លាំងៗ ដែលបណ្ដាលឱ្យមនុស្សជាច្រើនក្រលេកមកមើលលោក។វាមិនមែនជាលើកទី ១ នោះទេដែលគេបានឃើញ Jose ក្នុងអាការបែបនេះនិយាយរួមគឺតាំងពីលោកនៅក្រុម Chelsea ហើយបណ្ដាលឱ្យ Chelsea បាក់មុខកាលពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ ប៉ុន្តែសម្រាប់រយៈពេលប៉ុន្មានប្រកួតចុងក្រោយនេះគេសង្កេតឃើញគាត់មានសភាពខឹងសម្បារកាន់តែខ្លាំងឡើងៗ អាចនឹងប្រឈមជាមួយបញ្ហាគាំងបេះដូងផង តើគេអាចនៅដឹកនាំក្រុម Real Mardrid បានរហូតដល់ពេលណា៕

/

/

ដោយ៖ ផានិតប្រភពពី៖ K14