កាលពីពេលថ្មីៗនេះ HTC បានបង្ហាញនូវស្មាតហ្វូនមានអេក្រង់ទំហំ 5 Full-HD ដំបូងគេរបស់ខ្លួននៅជប៉ុន ដែលមានឈ្មោះថា HTC J Butterfly។ ក្រោយមកក្រុមហ៊ុនក៏បន្តនាំយកស្មាតហ្វូននេះទៅអាមេរិចដោយប្តូរឈ្មោះថា Droid DNA។

មិនឈប់ត្រឹមនេះក្នុងរយះពេលថ្មីៗនេះ យើងបានលឺព័ត៌មានជាច្រើនស្តីពី Version អន្តរជាតិនៃស្មាតហ្វូននេះគឺ HTC Deluxe (DLX)។ ថ្ងៃនេះគេហទំព័រ GSMArena បានបន្តបង្ហោះថែមនូវរូបភាពជាច្រើនរបស់ Deluxe ហើយបានកំនត់ថាពេលដែល phablet នេះចេញលក់តាមប្រទេសផ្សេងៗ វានឹងមានបីពណ៌សំរាប់ជ្រើសរើសគឺ ពណ៌ស ខ្មៅ និងត្នោត។

/ និយាយពីរូបសណ្ឋាន HTC Deluxe មិនមានអ្វីខុសប្លែកច្រើនពី Droid DNA រឺ J Butterfly ឡើយ។វាបំពាក់នូវ CPU Snapdragon S4 Pro 4x, RAM 2GB, អេក្រង់ 5 កំរិតពន្លឺ 1920 x 1080 Super LCD 3។ នៅមិនទាន់ដឹងច្បាស់ថា ពេលណា HTC នឹងបង្ហាញខ្លួន Deluxe ទេប៉ុន្តែក្នុងព្រឹត្តិការណ៍ CES 2013 (ដែលប្រារព្ធនៅខែមករា ឆ្នាំក្រោយ) រឺ MWC 2013 (ខែកុម្ភះ ឆ្នាំក្រោយ) អាចជាពេលវេលាដែលយើងនឹងបានឃើញជាផ្លូវការនូវផលិតផលនេះ៕

/

/

/

/

ដោយ៖ សិលាប្រភព៖ tte