ព័ត៌មានអន្តរជាតិ ៖ គេហទំព័រ សារព័ត៌មានបរទេស អាស៊ីវ័ន កាលពីអំឡុងថ្ងៃទី ៦ ម្សិលមិញនេះ បាន ចេញផ្សាយ អត្ថបទ សារព័ត៌មាន អោយដឹងថា នៅឯ ប្រទេស សឹង្ហបុរី​ ឯណោះវិញ ពោលគឺ នៅត្រង់ គី ឡូម៉ែត្រ ២៦០ នៃបណ្តោយ ផ្លូវហាយវេ North-South មានគ្រោះថ្នាក់ ចរាចរ ដ៏គួរអោយ រន្ធត់មួយ បាន កើតឡើង ដោយនៅក្នុងនោះ បានបណ្តាល អោយរថយន្ត ទំនើប Lamborghini បីគ្រឿង ឆេះខូចខាត ស្ទើរតែទាំងស្រុង ។

width=488

បន្ថែមពីលើនេះ ​ ប្រភពសារព័ត៌មានដដែល បន្ថែមថា ករណីគ្រោះថ្នាក់ កណ្តាលទ្រូងផ្លូវ បណ្តាលអោយ រថយន្តទំនើប ៣ គ្រឿង ឆេះយ៉ាងដូច្នេះ បានកើតឡើង កាលពីម្សិលមិញនេះ នាវេលាម៉ោង ប្រមាណជា ៩ និង ៥៥ នាទី ព្រឹក ។ បើតាមការអះអាងអោយដឹងថា មានក្បូនរថយន្តទំនើប ៥ គ្រឿង បើកបន្ត កន្ទុយគ្នា ឆ្ពោះទៅក្រុង Kuala Lumpur ប្រទេស ម៉ាឡេស៊ី ។ ខណៈអ្នក បើកបរ ម្នាក់ បាត់បង់ម្ចាស់ការ ទៅបុក នឹងរបាំងចែកទ្រូងផ្លូវ ហើយនោះ រថយន្ត ទំនើប ២ គ្រឿងផ្សេងទៀត ដែលបើកបន្ត នៅពីរ ក្រោយ ក៏បានបន្ត មកបុកគ្នា និងផ្ទុះឆេះ មួយរំពេចតែម្តង។

width=487

យ៉ាងណាមិញ បើយោងតាមសម្តី លោក Norazam Khamis ជាប្រធាននាយកដ្ឋាន សង្គ្រោះបន្ទាន់ និង ពន្លត់អគ្គីភ័យ  Negri Sembilan អះអាងអោយដឹងថា ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ ចុះជួយសង្គ្រោះ រំលត់ភ្លើង ដោយប្រើឡានទឹក អស់ពីរគ្រឿង និងមន្រ្តីជំនាញ ១៤ នាក់ តែជាអកុសល រថយន្តទំនើប ១ គ្រឿង បានឆាបឆេះ ខូចខាត ទាំងស្រុង បាត់ទៅហើយ​។ ជាសំណាង ល្អ ពុំមានបុគ្គល ណាមួយ ទទួល រងគ្រោះ រហូតដល់ថ្នាក់ ស្លាប់បាត់បង់ជីវិតនោះទេ ៕

width=486

ប្រែសម្រួល ៖ កុសលប្រភព ៖ អាស៊ីវ័ន