/មើលរូបសត្វឆ្មាកាម៉ាប់ខាងលើនោះគួរអោយស្រលាញ់ណាស់មែនទេ? តែលោកអ្នកដឹងទេថាវាបានជួបនូវបញ្ហាអាក្រក់ដែលម្ចាស់របស់វាបានស្លាប់បាត់កាលពី ១ ខែមុនហើយក្នុងរយៈពេល៤ សប្ដាហ៍នេះឆ្មាកាម៉ាប់ ២ ក្បាលនេះត្រូវបានជាប់នៅក្នុងផ្ទះចេញមិនរួចហើយថែមទាំងអត់បានស៊ីចំណីទៀតផត។/ឆ្មាទាំង ២ ក្បាលនេះត្រូវបានគេរកឃើញក្រោយពេលអ្នកជិតខាងបានទូរសព្ទទៅប្រាប់ប៉ូលីសថាមានក្លិនស្អុយចេញពីក្នុងផ្ទះដែលមានមនុស្សស្លាប់កាលពីខែមុននៅមន្ទីរពេទ្យ ក្រោយពេលដែលគេចូលទៅក្នុងផ្ទះនោះគេបានរកឃើញថាវាស្អុយចេញមកពីឆ្មាទាំង ២ នេះដែលវារស់នៅដោយមិនមាននរណាសម្អាត និងដាក់ចំណីអោយវាជាង ១ ខែមកហើយ។/តែអ្វីដែលចម្លែកនោះគឺថាគេគ្រប់គ្នាបានដឹងថាឆ្មាទាំង ២ ក្បាលនេះមានទំងន់ប្រមាណ ៩ គីឡូក្រាមក្នុងមួយក្បាលហើយ ពួកវាអត់បានស៊ីចំណីអាហារមក ១ ខែមកហើយវានៅតែមិនស្រកគីឡូទាល់តែសោះ។ ឆ្មាកំសត់ទាំង ២ ក្បាលនេះត្រូវបានភ្នាក់ងារសត្វ RSPCA របស់អង់គ្លេសទទួលយកទៅចិញ្ចឹម ហើយបានដាក់ឈ្មោះក្រៅអោយវាថា Roly និង Poly ប្រៀបដូចជាបទចម្រៀងរបស់ T-ara៕

ដោយ៖ ម៉ូកាប្រភពពី៖ K14