14 មិថុនា 2011 អ៊ែស្ពូ ហ្វាំងឡង់ ៖ ក្រុមហ៊ុន Nokia បានប្រកាសឱ្យដឹងថា ខ្លួនបាន ចុះហត្ថលេខាព្រមព្រៀង ជាផ្លូវការមួយដែលអនុញ្ញាតឱ្យក្រុមហ៊ុន Apple ប្រើប្រាស់
ប៉ាតង់របស់ខ្លួន។ កិច្ចព្រមព្រៀង នេះគឺជាច្រកចេញ នៃបណ្តឹងវិវាទជុំវិញបញ្ហាប៉ាតង់ រវាងក្រុមហ៊ុនទាំងពីរ ដោយក្រុមហ៊ុន Nokia បានសុខចិត្តដកពាក្យបណ្តឹងពី គណៈ
កម្មាធិការពាណិជ្ជកម្មអន្តរជាតិប្រចាំនៅសហរដ្ឋអាមេរិក។



វិធីសាស្ត្រនៃការបង់ប្រាក់ ដែលរួមមានការទូទាត់សំណងកាលពីគ្រាមុន និងប្រាក់
ឈ្នួលប៉ាតង់ជាបន្តបន្ទាប់ ពីក្រុមហ៊ុន Apple ជូនទៅក្រុមហ៊ុន Nokiaបានត្រូវកំណត់ យ៉ាងច្បាស់នៅក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដែល សេចក្តីលម្អិតពុំត្រូវបានយកមក
លាតត្រដាងទេ។

លោក ស្ទីវិន អ៊ីឡុប នាយកប្រតិបត្តិនៃក្រុមហ៊ុន Nokia បានមានប្រសាសន៍ថា ៖ ��យើងមានសេចក្តីសោមនស្ស រីករាយដែលក្រុមហ៊ុន Apple បានចូលរួមប្រើប្រាស់
ប៉ាតង់ដ៏ច្រើនរបស់ក្រុមហ៊ុន Nokia។ ដំណោះស្រាយនេះ មិនត្រឹមតែសបញ្ជាក់ ឱ្យឃើញយ៉ាងច្បាស់ថា Nokia នាំមុខគេក្នុងឧស្សាហកម្មទូរគមនាគមន៍ផ្នែកខាង
ប៉ាតង់ប៉ុណ្ណោះទេ គឺថែមទាំងត្រួសត្រាយផ្លូវឱ្យយើងឱ្យឈានទៅដល់ការផ្តោតការ
យកចិត្តទុកដាក់ទៅលើឱកាសនៃការផ្តល់សិទ្ធិអនុញ្ញាតឱ្យប្រើប្រាស់ប៉ាតង់នៅក្នុង
ទីផ្សារទំនាក់ទំនងចល័ត �� ។

ក្នុងអំឡុងពីរទសវត្សរ៍កន្លងទៅនេះ Nokia បានវិនិយោគទឹកប្រាក់ប្រមាណជាង
43.000.000.000 (សែ សិបបីពាន់លាន) អឺរ៉ូ ទៅលើការស្រាវជ្រាវនិងការអភិវឌ្ឍន៍
ផលិតផល និងថែមទាំងបានមានកម្មសិទ្ធិបញ្ញាលើ ប្រព័ន្ធទាក់ទងដោយពុំចាំបាច់
ប្រើខ្សែទៀតផង ដែលក្នុងនោះមានស្រឡាយប៉ាតង់ចំនួន 10.000 (ដប់ពាន់)។ Nokia នាំមុខគេទាំងការអភិវឌ្ឍន៍ឧបករណ៍ទូរស័ព្ទដៃ បច្ចេកវិទ្យាទំនាក់ទំនងចល័ត និងប៉ាតង់ នៅទូទាំងពិភព លោក ។

កិច្ចព្រមព្រៀងនេះ បានត្រូវគេរំពឹងថា នឹងផ្តល់លទ្ធផលជាវិជ្ជមានទៅលើផ្នែកហិរញ្ញវត្ថុ
របស់ Nokia។