បណ្ដាភូមិនៅលើឋានព្រះចន្ទ អាចនឹងត្រូវបានគេសាងសង់រួចរាល់ និងបើកទ្វារទទួលអ្នករាល់គ្នាចាប់ពីឆ្នាំ ២០១៤។

/

ភូមិនៅលើឋានព្រះចន្ទនឹងមានតួនាទីជំនួសស្ថានិយអវកាសអន្តរជាតិ (ISS) នៅឆ្នាំ ២០២៤

Johaan-Dietrich Woerner អគ្គនាយកគ្រប់គ្រងទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ឱ្យដឹងថា មនុស្សនឹងអាចទៅរស់នៅក្នុងបណ្ដាភូមិនៅលើឋានព្រះចន្ទ ចាប់ពីឆ្នាំ ២០២៤ នេះបើតាម ទំព័រ Daily Star ។

Woerner ថ្លែងនៅក្នុងសន្និសីទកាសែតនៅប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី ១៨កន្លងទៅថា “ខ្ញុំគិតថា គំនិតស្ដីអំពីការសាងសង់ភូមិនៅលើឋានព្រះចន្ទ ជិតនឹងក្លាយជាការពិត ព្រោះថា ក្រុមហ៊ុនជាច្រើនកំពុងរៀបគម្រោងទៅកាន់ឋាននេះ”។

លោក Woerner សង្ឃឹមថា ភូមិនៅលើឋានព្រះចន្ទនឹងមានតួនាទីជំនួសស្ថានិយអវកាសអន្តរជាតិ (ISS) នៅឆ្នាំ ២០២៤ ហើយវាក៏នឹងបើកទ្វារទទួលអ្នករាល់គ្នាចាប់ពីឆ្នាំដដែលនេះ។ បច្ចុប្បន្ន មានអង្គការចំនួន៥ដែលមានសិទ្ធិប្រើប្រាស់ស្ថានិយអវកាសអន្តរជាតិ រួម ESA, NASA និងបណ្ដាទីភ្នាក់ងារអវកាសរបស់កាណាដា រុស្ស៊ី និងជប៉ុន។

Woerner ថ្លែងថា “ភូមិនៅលើឋានព្រះចន្ទ មិនមានកំណត់ដូច ISS។ នេះជាគំនិតបើកទូលាយ ហើយអ្នករាល់គ្នាអាចទៅកាន់ទីនោះដោយសេរី”។

លោក Woerner ឱ្យដឹងថា ក្រុមហ៊ុនជាច្រើនបានទាក់ទង់មកកាន់ ESA ដើម្បីពិភាក្សាអំពីការផ្គត់ផ្គង់យានអវកាសដែលបម្លាស់ទីរវាងផែនដី និងព្រះចន្ទ ក៏ដូចជាសកម្មភាពរុករករ៉ែនៅលើឋានព្រះចន្ទ៕

ប្រែសម្រួល ៖ តារាប្រភព ៖ Daily Star