កាលពីដើមខែមិថុនាកន្លងមក វីឌីអូមួយនិយាយអំពីសត្វទន្សាយដែលគ្មានត្រចៀក ត្រូវបាន
ចុះផ្សាយនៅលើបណ្តាញ Internet មានចំណងជើង �Nuclear Rabbit� (ទន្សាយនុយក្លេអែរ)
បានធ្វើអោយប្រជាជននៅទីនោះ មានក្តីបារម្ភយ៉ាងខ្លាំង។
សត្វទន្សាយនេះត្រូវបានដឹងថាកើតតាំងពីខែមេសា និងរស់នៅជិតៗនឹងរោងចក្រនុយ
ក្លេអែរFukushima លេខ១ ប្រហែលមានចំងាយ 30km។ តាមប្រភពព័ត៌មានរបស់ ម្ចាស់កូន
ទន្សាយនេះបានឲ្យដឹងថា តាំងពីពេលកើតឡើង កូនទន្សោយនេះគ្មានត្រចៀកទេ។ ម្ចាស់
របស់កូនទន្សាយក៏បានបន្ថែមថា៖ �ខ្ញុំក្រែងតែម្តាយរបស់វាស៊ីត្រូវប្រភេទស្មៅដែលត្រូវ
ឆ្លងសារជាតិវិទ្យុសកម្មពីរោងចក្រនុយគ្លេអែរ Fukushima លេខ១។� វីឌីអូនោះបានសុះសាយ
យ៉ាងឆាប់រហ័សនៅលើបណ្តាញ Internet។
ចំនែកឯប្រជាជនស្នាក់នៅនៅទីនោះនិយាយថាប្រហែលពីការប្រែប្រួលហ្សែន បង្កឡើងនូវវិបរិមាណ
នៅរាងកាយអាចកើតឡើងទៅលើមនុស្ស។ គេហទំព័រ NY Daily News បាននាំពាក្យរបស់
បណ្ឌិតDana Krempels សម្ព័ន្ធសមាគមន៍ចញ្ចឹមទន្សោយអាមេរិកបានឲ្យដឹងថា៖ �ខ្ញុំសង្ស័យ
ករណីដែលទន្សាយកើតឡើងគ្មានត្រចៀកនេះអាចមកពីការរងឥទ្ធិពលពីសារជាតិវិទ្យុសកម្ម
ពីព្រោះពួកកូនទន្សាយផ្សេងដែលកើតជាមួយក្នុងហ្វូងនោះ គ្មានរូបភាពអញ្ចឹងទេ។ ដោយ
សារមានករណីតែមួយនេះ ខ្ញុំមិនអាចជឿបានថា ជាតិវិទ្យុសកម្មអាចមានឥទ្ធិពលដល់
កូនទន្សាយដែលទើបនឹងកើតនោះបានទេ។�
រោងចក្រអគី្គសនី Fukushima ត្រូវលេចធ្លាយសារជាតិវិទ្យុសកម្មក្រោយពីការវាប្រហារ
ពីការរញ្ជួយដីផងនិង រលកយក្សធំផងកាលពីខែមិនាកន្លងមក ធ្វើឲ្យកន្លែងផ្ទុកសារធាតុនុយក្លេអែរ
ផ្ទុះ និងលេចធ្លាយសារជាតិវិទ្យុសកម្មចេញមកក្រៅ។ ក្នុងរបាយការណ៍របស់រដ្ឋាភិបាលជប៉ុន
កាលពីសប្តាហ៍មុន គេបានទទួលស្គាល់ថា គំរិតសារធាតុជាតិវិទ្យុសកម្មនៅជុំវិញរោងចក្រ
នោះកំពុងស្ថិតនៅគំរិតគ្រោះថ្នាក់បំផុត ៕
ប្រភព៖ The Bee
ដោយ៖ មិនា