នេះជាស្នាដៃរចនាម៉ូដរថយន្តប្រភេទថ្មីមួយទៀត ដែលអាចចរាចរណ៍បានទាំងលើគោក
ក្នុងទឹក វាលខ្សាច់ និងក្នុងស្ថានភាពផ្សេងៗទៀត ។

រថយន្តប្រភេទថ្មីនេះអាចធ្វើដំនើរបាននៅគ្រប់កាលៈទេសៈ និងស្ថានភាពជាមួយនឹងល្បឿន
អតិបរមា 100 Km/h ។ រថយន្តនេះមានឈ្មោះថា Volkswagen Aqua ដែលរចនាម៉ូដដោយ
អ្នករចនាស្រីជនជាតិចិន ម្នាក់ឈ្មោះ Yuhan Zhang អាយុ 21ឆ្នាំ បានរចនាឡើង ដើម្បីចូល
រួមកក្នុងការប្រកួតប្រជែងមួយ ដែលរៀបចំដោយក្រុមហ៊ុនផលិតរថយន្តរបស់ អាល្លឺម៉ង់
ឈ្មោះ Volkswagen ។ Yuhan Zhang ជាសិស្សដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យា
ល័យ Xihua ជាមួយសញ្ញបត្រមានចំណាត់ថ្នាក់ពូកែខាងផ្នែក រចនាម៉ូដផ្នែកឧស្សាហកម្ម ។
បច្ចុប្បន្ននាងមានគំរោងនឹងរៀនបន្តដោយចាប់យកជំនាញខាងរចនាប្លង់ផ្លូវ បន្ថែមទៀត
ផងដែរ ។ Volkswagen Aqua មានកង្ហារចំនួន 4 មានកំលាំងខ្លាំង និងមានពោងខ្យល់សំរាប់
ជួយសំរួលពេលរត់លើផ្ទៃទឹក ។


Volkswagen Aqua ប្រើប្រាស់ដោយថាមពល អ៊ីដ្រូសែន ជួយកាត់បន្ថយបាននូវការបញ្ចេញ
សារធាតុពុលចូលទៅក្នុងបរិស្ថាន ។ ដោយឡែកកង្ហាខាងក្រោយប្រើដោយកំលាំងអគ្គីសនី
សំរាប់ជំនួយជុំរុញល្បឿន និង ជំនួយក្នុងការគ្រប់គ្រងចង្កូត ។

Volkswagen Aqua រចនាឡើងសំរាប់ជំនះឧបស័គ្គទាំងឡាយនៅក្នុងការធ្វើដំនើរនៅលើទឹក
ដីដ៏ធំល្វឹងល្វើយរបស់ចិន រួមមានជ្រោះ សមុទ្រ បឹង កំពូលភ្នំ ផ្លូវ Highway និងតំបន់ដែល
មានព្រិលធ្លាក់ជាដើម ដែលគេសង្ឃឹមថាតំបន់ទាំងនោះនឹងមិនក្លាយជាបញ្ហចោទចំពោះ
រថយន្ត Volkswagen Aqua នេះឡើយ ។


គំនិតច្នៃប្រឌិតដ៏អស្ចារ្យនេះត្រូវបានវាយតំលៃខ្ពស់នៅក្នុងការប្រកួត CDN Car Design Award
China ដោយផ្អែកលើរបាយការណ៍របស់ក្រុមហ៊ុន Volkswagen ក្រោមចំណងជើងដ៏សាមញ្ញ
�Chinese off-road vehicle� ។ តាមគំរោងផលិតផលថ្មីនេះ នឹងត្រូវបង្ហាញខ្លួននៅលើទីផ្សារ
ក្នុងពេលឆាប់ៗខាងមុខនេះ ៕
(ពី Autopro)
ដោយ ៖ យ៉ាវីន