ព័ត៌មានអន្តរជាតិ ៖ ក្នុងអំឡុងខែសីហានេះ ចិនបានជួបនឹងបទពិសោធន៍អាកាសធាតុក្តៅបំផុត នៅក្នុងទំព័រប្រវត្តិសាស្រ្តរបស់ខ្លួន បើចាប់គិតតាំងពីឆ្នាំ ១៩៦១ នេះបើតាមការអោយដឹងពីអាជ្ញាធរផ្លូវការអាកាសធាតុ របស់ប្រទេសនេះ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ។
លើសពីនេះទៅទៀត បើយោងតាមអ្នកសម្តី លោក Chen Zhenlin អ្នកនាំពាក្យនាយកដ្ឋានឧតុនិយមជាតិគូសបញ្ជាក់បន្ថែមអោយដឹងថា បើចាប់គិតតាំងពីដើមខែសីហានេះ សីតុណ្ហភាពជាមធ្យមមានកំរិត ២២,៣ អង្សា ពោលគឺ កើនដល់ទៅ ១,៣ អង្សា បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំកន្លងទៅនេះ។

ជាការពិត ភាគច្រើននៃតំបន់មួយចំនួននៅក្នុងប្រទេសចិន គេបានឃើញកំរិតសីតុណ្ហភាពកើនឡើងខ្ពស់ជាង ក៏ដូចជា ស្ទើរតែមានកំរិតស្នើ នឹងកំរិតសីតុណ្ហភាពមធ្យម ខណៈផ្នែកខ្លះនៅក្នុងខេត្ត Guangdong ខេត្ត Xinjiang ត្រូវបានគេរាយការណ៍អោយដឹងថា មានកំរិតសីតុណ្ហភាពទាបជាង កំរិតសីតុណ្ហភាពមធ្យម ចន្លោះពី ០,៥ ទៅ ១ អង្សា ។
ផ្ទុយទៅវិញ ផ្នែកខ្លះដែលនៅតាមបណ្តោយដងទន្លេលឿង និងទន្លេ Huaihe ដែលមានទីតាំងនៅភាគខាងជើងប្រទេសចិននោះ គេឃើញមានសីតុណ្ហភាព កើនឡើងខ្ពស់ជាងកំរិតសីតុណ្ហភាពធម្មតា ពោលគឺខ្ពស់ជាងចន្លោះពី ២ ទៅ ៤ អង្សាឯណោះ។

បុរសជាពលរដ្ឋក្នុងស្រុកម្នាក់ បានគ្របក្បាលជាមួយនឹងកន្សែងសើម ខណៈសីតុណ្ហភាពកើនកំដៅខ្លាំងពេក។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា សីតុណ្ហភាពជាមធ្យមខេត្តទាំង ៨ របស់ប្រទេសចិន គេឃើញមានកំរិតសីតុណ្ហភាពជាមធ្យម ២៩,៦ អង្សា ពោលគឺ មានការកើនឡើងខ្ពស់ជាងឆ្នាំមុនដល់ទៅ ២,៨ អង្សាឯណោះ ។ ខេត្តទាំង ៨ នោះរួមមានដូចជា៖ Sha-ndong, Henan, Jiangsu, Anhui, Shanghai, Hunan, Jiangxi និង ខេត្ត Hubei ជាដើម ៕
ចងចាំ ៖ គួរណា មានការយកចិត្តទុកដាក់អោយបានខ្ពស់ ចំពោះសុខភាព ជាពិសេសសុខភាពស្បែក ខណៈប៉ុន្មានខែចុងក្រោយមកនេះ អាកាសធាតុចេះតែកើនឡើងកំដៅ លើសពីនេះ ការកើនឡើងកំដៅ ក៏អាច បណ្តាលអោយមានគ្រោះអគ្គីភ័យបានយ៉ាងងាយផងដែរ ដូច្នេះត្រូវមានស្មារតីអោយ បានខ្ពស់ ក្នុងការការពារគ្រោះអគ្គភ័យ៕
*ព័ត៌មានអន្តរជាតិផ្សេងៗទៀត មាននៅខាងក្រោម ៖
- ខ្លោចចិត្ត ៖ ក្មេងប្រុសដែលត្រូវគេខ្វះភ្នែក លាន់មាត់សួរ ហេតុអ្វីបានជា ពិភពលោកនេះ ងងឹតយ៉ាងដូច្នេះ ?- មនុស្ស៤១នាក់ ស្លាប់ក្នុងហេតុការណ៍ ធ្លាក់រថយន្ត ដឹកអ្នកដំណើរ នៅគេនយ៉ា- រកឃើញពូជស្វាព្រៃរោម មាស រស់នៅតំបន់ភ្នំ ភាគពាយព្យ ប្រទេស- វីដេអូ រំជួលចិត្ត ៖ បុរសជាឪពុកទ្រហ៊ោយំ ស្ទើរសន្លប់ ខណៈបានជួបកូន ដែលខ្លួនគិត ថាបានស្លាប់បាត់ទៅហើយនោះ- ប៉ូលីសប៉េកាំង ចាប់ខ្លួនក្រុមមនុស្ស ២៧ រូប ពាក់ព័ន្ធពីបទពេស្យាចារ
ដោយ ៖ ពិសិដ្ឋប្រភព ៖ chinadaily