Osama bin Laden

Bill Warren ជាអ្នកជំនាញសេដ្ឋី និងជាអ្នកប្រមាញ់កំណប់ទ្រព្យជនជាតិអាមេរិកម្នាក់បាន
ប្រកាសថា នឹងស្វែងរកសាកសពរប់ស Osama bin Laden ដើម្បីបញ្ជាក់ថា មេភេរវករ Al
Qaeda រូបនេះបានស្លាប់ពិតមែន។ លោក Warren អាយុ 59ឆ្នាំ បានមានប្រសាសន៍លើ
កាសែត New York Postកាលពីម្សិលមិញថា ខ្ញុំធ្វើរឿងនេះ ពីព្រោះខ្ញុំជាអ្នកស្រឡាញ់
ជាតិដែលចង់​ដឹងអំពីការពិត។ ខ្ញុំធ្វើរឿង​នេះ គឺដើម្បីពិភពលោកទាំងមូល។

លោក Bill Warren

អ្នកស្រាវជ្រាវ រូបនេះបានចាប់ផ្តើមការស្វែងរកពីព្រោះគាត់ ជឿថាប្រធានាធិបតី Barack
Obama មិនបានផ្តល់ភស្តុតាងគ្រប់គ្រាន់សំរាប់ការស្លាប់របស់ភេរ វករនេះ។ តាមការស្ថិតិ
ដំបូង ការរុករកនេះ​អាចត្រូវចំណាយទឹកប្រាក់ប្រហែលជាង 400.000 USD។ លោកបាននិយាយថាលោកនឹងត្រូវប្រើ គ្រឿងបរិក្ខារបច្ចេកវិទ្យាជាន់ខ្ពស់​និងកប៉ាល់ជា
ច្រើន ហើយប្រសិនបើករកឃើញសាកសពលោក​នឹងធ្ចើការវិនិច្ច័យ DNA នៅលើកប៉ាល់
ភ្លាមៗតែម្តង។

ប្រភព៖ RIA
ដោយ៖ ណាវី ។