សាកលវិទ្យាល័យ Nanyang Technological របស់ប្រទេសសង្ហឹបុរីដែលមានជំនាញខាង
សិល្បៈ រចនាម៉ូត និងប្រព័ន្ធផ្សព្វផ្សាយ គឺជាសាកលវិទ្យាល័យមួយដែល មានការរចនាម៉ូត
អាគារខុសពីគេ ដោយយកស្មៅក្រាលធ្វើជាដំបូលអាគារ។ សារៈប្រយោជន៏នៃការដែល
យកស្មៅក្រាលធ្វើជាដំបូលអាគារ គឺដោយសារតែអាកាសធាតុនៅតំបន់នោះក្តៅខ្លាំង ដូច្នេះវាជួយកាត់បន្ថយកំដៅរបស់អាគារទាំងមូល។
លក្ខណៈពិសេសផ្សេងទៀតរបស់អាគារគឺ ជញ្ជាំងធ្វើពីកញ្ចក់ រាងរបស់អាគារដូច
ជាជ្រលងភ្នំ សួនច្បារនៅចន្លោះអាគារ បានធ្វើអោយសាកលវិទ្យាល័យនេះ មានភាពខុស ប្លែកនិងអស្ចារ្យជាងសាលាផ្សេងៗ ដែលនេះគឺជាសារមួយបង្ហាញពី ទេពកោសល្យ
នៃការរចនាម៉ូត។
ប្រែសំរួលដោយ៖ រិទ្ធី
ប្រភពៈ (គេហទំព័រ gizmag)