យោងតាមការប្រកាសរបស់ក្រុមអ្នកវិទ្យាសាស្ដ្រមកពីមន្ទីរវិទ្យាសាស្ដ្រស្រាវជ្រាវអវកាសល្បីឈ្មោះជាច្រើនក្នុងពិភពលោក ភពព្រះអង្គារ អាចនឹងមានទឹក ឬទឹកកកដ៏ច្រើន នៅក្រោមស្រទាប់ដី។

ការស្រាវជ្រាវរបស់មន្ទីរវិទ្យាសាស្ដ្រផ្នែកអវកាស មកពី Tokyo របស់ជប៉ុន មន្ទីរស្រាវជ្រាវភព និងព្រះចន្ទ មកពីក្រុង Houston អាមេរិក មន្ទីរវិទ្យាសាស្ដ្រ Carnegie នៅក្រុងវ៉ាសិងតោន និងផ្នែកស្រាវជ្រាវរបស់ NASA បានឱ្យដឹងថា ពួកគេបានរកឃើញសញ្ញាបង្ហាញថា នៅខាងក្រោមផ្ទៃដីស្រទាប់លើរបស់ភពព្រះអង្គារ មានផ្ទុកបឹងទឹកកកដ៏ក្រាស់។

/

ដោយការពិនិត្យទៅលើបណ្ដាដុំអាចម៍ផ្កាយរបស់ភពអង្គារ ក្រុមអ្នកវិទ្យាសាស្ដ្ររកឃើញថា បើទោះជាមានអាតូម hydro ដែលស្ថិតនៅក្នុងស្រទាប់ និងបរិយាកាសរបស់ភពអង្គារ ប៉ុន្ដែ វាបែរជាមានកម្រិតអ៊ីសូតូម ខុសគ្នាទៅនឹងអាតូមដែលបានរកឃើញនៅដុំអាចម៍ផ្កាយមកពីភពអង្គារ។

ភាពខុសគ្នាអំពីកម្រិត neutron បង្ហាញថា អាតូម hydro ក្នុងអាចម៍ផ្កាយរបស់ភពអង្គារ អាចមាន​ប្រភពចេញពីតំបន់ដែលមានទឹកដ៏ច្រើន។

/

ជាក់ស្ដែង បណ្ដាសញ្ញាសមាមាត្រអ៊ីសូតូម អាចនឹងខុសគ្នា នៅពេលវាត្រូវបានរកឃើញនៅតំបន់ដែលមានទំហំធំ ដូចជាបឹងទឹកធំជាដើម។ នៅទីនោះ អ្នកវិទ្យាសាស្ដ្ររកឃើញថា កម្រិតអ៊ីសូតូមក្នុងដុំអាចម៍ផ្កាយ មិនមានតុល្យភាពជាមួយនឹងបរិយាកាសរបស់ភពអង្គារ។

ជំនួសមកវិញ ប្រការមួយទៀត ក៏ត្រូវបានគេគិតដល់ នោះគឺ ការកើនឡើងរបស់ស្រទាប់ទឹកកក ហើយចំហាយរបស់វា បានហោះឡើងទៅកាន់អាកាស និងក្រោយមក ក៏បានហោះផុត ចេញទៅលំហអវកាស។ នេះគឺជាព័ត៌មានដ៏សំខាន់បំផុតមួយ សម្រាប់បេសកកម្មទៅគ្រប់គ្រងភពអង្គាររបស់មនុស្ស។

/

គួររំលឹកថា កាលពីដើមខែធ្នូ NASA ក៏បានបាញ់បង្ហោះយានអវកាស Orion គ្មានមនុស្សបើក ទៅកាន់ភពអង្គារ ដើម្បីបម្រើដល់បេសកកម្មគ្រប់គ្រងភពអង្គាររបស់មនុស្ស ដែលគ្រោងនឹងចាប់ផ្ដើមបញ្ជូនមនុស្សទៅកាន់ភពនេះ ក្នុងពេលឆាប់ៗខាងមុខ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ NASA