ប៉ូលិសជនជាតិទូគីម្នាក់បានដេកនៅលើគំរបរថយន្តផ្នែកខាងមុខរបស់រថយន្តមួយ ហើយ
ត្រូវបាននាំទៅក្នុងកំណាត់ផ្លូវមានចំងាយ 3km ពេលដែលអ្នកបើកបរខំរត់គេចខ្លួន។

ភ្នាក់ងារប៉ូលីសនៅ Istanbul រូបនេះបានខិតខំរារាំងអ្នកបើកបរម្នាក់ដែលត្រូវសង្ស័យថា
ផឹកស្រានៅពេលបើកបរ។ ក៏ប៉ុន្តែ អ្នកបើកបររូបនេះ ស្រាប់តែបង្កើនល្បឿន ហើយបុក
ភ្នាក់ងារប៉ូលីសនោះតែម្តង។
រូបភាពដែលត្រូវបានថតពីបណ្តាកាមេរ៉ាចរាចរនៅតាមផ្លូវ បានឲ្យឃើញថាអ្នកបើកបរ
បានរត់ដូចឆ្គួតក្នុងទីក្រុងចម្ងាយប្រហែលជា 3km នៅពេលដែលប៉ូលីសនៅតែតោងជាប់នៅ
លើគំរបរថយន្តផ្នែកខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះ រថយន្តនេះក៏បានបុក រថយន្តមួយទៀត
ក៏ប៉ុន្តែនៅតែមិនព្រមឈប់ លុះត្រាតែប្រជាជននៅទីនោះហៅប៉ូលីស។
អ្នកបើកបរត្រូវបានចាប់ខ្លួន ចំពោះប៉ូលីសដែលតោងនៅគំរបរថយន្តផ្នែកខាងមុខនោះ មិនមានរបួសធ្ងន់ធ្ងរទេ។
ប្រភព៖ ITN
ដោយ៖ មិនា ។