វិជ្ជាស្ថាន Robert Koch របស់មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺឆ្លងប្រទេសអាឡឺម៉ង់ បានរកឃើញ ប្រភពរបស់ បាក់តេរី E.Coli នៅអឺរ៉ុប គឺមកពីសណ្តែកបណ្តុះ។
ក្នុងកិច្ចប្រជុំព័ត៌មានស្តីពីជំងឺឆ្លងពីបាក់តេរី E.Coli ដែលធ្វើឡើងនៅប្រទេសអាឡឺម៉ង់កាល
ពីថ្ងៃទី10ខែមិថុនា លោក Reinhard Burger ប្រធានវិជ្ជាស្ថាន Robert Koch បានអះអាងថា សណ្តែកបណ្តុះគឺជាប្រភពមេរោគ ដែលបានផ្ទុះឡើងនៅអឺរ៉ុប សម្លាប់មនុស្សចំនួន 31នាក់
ហើយ 3000នាក់ធ្លាក់ខ្លួនឈឺ។
លោក Burger បានបង្ហាញនូវលទ្ធផលក្នុងការស្រាវជ្រាវទៅលើ មនុស្សចំនួន 100នាក់
ដែលបានបរិភោគអាហារនៅបណ្តាភោជនីយដ្ឋាន បានឃើញថា ចំនួនមនុស្សដែលបាន
បរិភោគសណ្តែកបណ្តុះនោះ មានអាការឆ្លងបាក់តេរី E.Coli ខ្ពស់ជាង 9ដង បើធៀបនឹង
មនុស្សដែលមិនបរិភោគ។
ក្នុងថ្ងៃដូចគ្នានោះ នាយកដ្ឋានគ្រប់គ្រងស្បៀងអាហារនិងឱសថ (FDA) របស់ប្រទេសថៃ
ក៏បានឲ្យដឹងថា គេបានរកឃើញបាក់តេរី E.Coli ក្នុងផ្លែប៊័រដែលនាំចូលពីអឺរ៉ុប ក៏ប៉ុន្តែមិនទាន់
កំណត់បានថា វាជាប្រភេទបាក់តេរី E.Coli ដែលបណ្តាលឲ្យមនុស្សស្លាប់នៅអឺរ៉ុបនោះដែរ
ឬទេ។ លទ្ធផលនឹងត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី13ខែមិថុនា។
ពេលនោះ ស្ថាប័នសុខាភិបាល សម្ព័ន្ធភាពអឺរ៉ុបក៏ចេញសេចក្តីប្រកាសមួយថា ប្រភេពបាក់
តេរី E.Coli ថ្មីមួយ បានរកឃើញក្នុងឆែថាវដែលមកពីប្រទេស Holland។ ក៏ប៉ុន្តែ ប្រភេទបាក់
តេរី E.Coli នេះមានភាពខុសពីប្រភេទបាក់តេរីដែលបណ្តាលឲ្យមនុស្សចំនួន 31នាក់នៅ
អឺរ៉ុបស្លាប់។ មន្ត្រី Holland បានស្នើរបញ្ឈប់ការផលិតប្រភេទបន្លែនេះ។
គិតដល់បច្ចុប្បន្ន ជំងឺ E.Coli បានរាតត្បាតទៅលើប្រទេសចំនួនប្រហែលជា14 នៅលើពិភព
លោក ធ្វើឲ្យកសិករនៅអឺរ៉ុបខូចខាតរាប់លាន Euro។
ប្រភព៖ Todayonline
ដោយ៖ មិនា ។