អេស្បាញបានមានការប្រកួតមួយពោរពេញដោយការលំបាក ក្នុងការប្រកួតជាមួយក្រូអាតកាលពីរំលងអាធ្រាត្រយប់មិញនេះ។

ជាមួយនឹងទំរង់ដ៏ខ្លាំងបំផុត ក្រុមជំរើសជាតិអេស្បាញបានដាក់សំពាធយ៉ាងខ្លាំងលើក្រូអាត។ ប៉ុន្តែជាមួយនឹងអ្នកការពារដ៏ច្រើនរួមផ្សំនឹងការជួយពីខ្សែបំរើរបស់ក្រូអាត អេស្បាញមិនអាចរកគ្រាប់បាល់នាំមុខបានឡើយនៅតង់ទីមួយ។

/

Croatia លេងទប់បានយ៉ាងល្អ

ក្រោយម៉ោងសំរាក ការប្រកួតនៅតែក្រុមអេស្បាញជាអ្នកមានប្រៀប។ ប៉ុន្តែក្រុមខ្សែប្រយុទ្ធរបស់អេស្បាញនៅតែជួបការលំបាកខ្លាំង ក្នុងការបំបែកនូវរនាំងការពារដ៏រឹងមាំរបស់ក្រូអាត។ ទន្ទឹមនឹងនោះ ក្រូអាតក៏បានរកបានឱកាសក្នុងការស៊ុតបាល់បញ្ចូលទីបានច្រើនផងដែរ។ រហូតដល់នាទីទី88 នៃការប្រកួត Jesus Navas រកគ្រាប់បាល់នាំមុខឲ្យអេស្បាញបានសំរេច ហើយនេះក៏ជាលទ្ធផលនៃការប្រកួតផងដែរ។

ជាមួយនឹងជ័យជំនះនេះ ក្រុមកីឡាករអេស្បាញមានសិទ្ធិចូលទៅធ្វើការប្រកួតបន្តនៅវគ្គ1/4 ដោយឈរនៅលើកំពូលតារាង ក្នុងពេលដែលក្រូអាតត្រូវធ្លាក់ពីយូរ៉ូឆ្នាំនេះផងដែរ៕

Video Highlight Goals Croatia vs Spain

លទ្ធផល៖ ក្រូអាត-អេស្បាញ (0-1)រកបានគ្រាប់បាល់៖ Navas (88)កីឡាករចូលប្រកួតក្រូអាត: 1-Stipe Pletikosa; 21-Domagoj Vida, 5-Vedran Corluka, 13-Gordon Schildenfeld, 2-Ivan Strinic; 7-Ivan Rakitic, 8-Ognjen Vukojevic; 11-Darijo Srna, 10-Luka Modric, 6-Danijel Pranjic; 17-Mario Mandzukic. អេស្បាញ: 1-Iker Casillas; 17-Alvaro Arbeloa, 15-Sergio Ramos, 3-Gerard Pique, 18-Jordi Alba; 8-Xavi, 16-Sergio Busquets, 14-Xabi Alonso; 21-David Silva, 9-Fernando Torres, 6-Andres Iniesta

ដោយ៖ ណាណូប្រភព៖ 24h