កាលពីថ្ងៃសុក្រទី 10ខែមិថុនា ប្រទេសវៀតណាមបានប្រកាសថា វៀតណាមនឹងរៀបចំ
ការធ្វើ សមយុទ្ធកងទ័ពជើងទឹកដោយបាញ់គ្រាប់ពិត ក្រោយពីជម្លោះដណ្តើមទឹកដីនៅសមុទ្រចិនខាងត្បូងរីក កាន់តែធំ ដែលទំនងជាឆ្លើយតបទៅនឹងការទាមទារពីសំណាក់
មហាអំណាចសេដ្ឋកិច្ចលំដាប់ទី២របស់ពិភពលោកគឺប្រទេសចិន អោយវៀតណាមបញ្ឈប់
ការធ្វើអាជីវកម្មប្រេងនៅក្នុងតំបន់នេះ។

ការប៉ះទង្គិចសម្តីរវាងប្រទេសជិតខាងទាំងពីរកើតមាន ឡើងបន្ទាប់ពីការប៉ះទង្គិចស្រដៀង
គ្នារវាងចិននិងហ្វីលីពីននៅ សប្តាហ៍នេះអំពីតំបន់មួយទៀតនៃសមុទ្រចិនខាងត្បូងបន្ទាប់ពី
នាវារុករកប្រេងរបស់ក្រុមហ៊ុនវៀតណាមត្រូវបាននាវាចិនធ្វើការយាយី និងកាត់ផ្តាច់ខ្សែកាប
ស្ទង់ប្រេង នៅក្នុងតំបន់សមុទ្ររបស់វៀតណាម។ ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរយះពេល
៦ម៉ោងនេះ និងត្រូវធ្វើឡើងនៅថ្ងៃច័ន្ទ 13ខែមិថុនានៅចំងាយ 40គ.ម ជិតខេត្តភាគកណ្តាល
មួយរបស់វៀតណាម។ ក៏ប៉ុន្តែគេបានបដិសេធនូវមូលហេតុដែលនាំឲ្យមានការធ្វើសមយុទ្ធកងទ័ពជើងទឹកនៅពេល
យប់ ព្រមទាំងមិនបានប្រាប់ឲ្យដឹងពីចំនួននៃនាវានឹងចូលរួម។ ចំពោះ អ្នកនាំពាក្យក្រសួងកា
របរទេសវៀតណាម លោកស្រី ង្វៀន ភឿង ងា បាននិយាយថាការធ្វើសមយុទ្ធយោធានេះ
គ្រាន់តែជាកិច្ចការយោធាដែលវៀតនាមតែងតែធ្វើជារៀងរាល់ឆ្នាំតែប៉ុណ្ណោះ។


ប្រភព៖ Hoangsa
ដោយ៖ ណាវី ។