ក្រុមហ៊ុនSecurity Sophos បានបង្ហាញចេញនូវសារព្រមានមួយនៅក្នុងBlog របស់ខ្លួនថាកម្មវិធីInstagrem បានធ្វើការចែកចាយមិនជាក់លាក់(គឺមិនបានឆ្លងកាត់Google Play Store)ដែលបានភ្ជាប់ជាមួយនូវ malware Andr/Boxer-F។អ្នកប្រើប្រាស់ពេលមិនបានប្រយ័ត្នអាចនឹងត្រូវបាត់បង់ប្រាក់ ព្រោះវានឹងផ្ញើររាល់SMS ដែលអាចប្រមូលប្រាក់បានដល់អ្នកបង្កើតវាឡើង។

/

Sophos បាននិយាយថាគេកំពុងតែប្រមូលFileទាំងឡាយណាដែលមានកន្ទុយជា APKរបស់malwareដែលមានរូបថតជាច្រើនរបស់បុរសម្នាក់នៅរុស្ស៊ី។ក្រុមហ៊ុនបានបន្ថែមថា ការដែលភ្ជាប់ជាមួយរូបភាពនេះ គឺដើម្បីបន្លំបណ្តារកម្មវិធីប្រឆាំងមេរោគនៅលើAndroid។ មិនទាន់ច្បាស់ថាបុរសម្នាក់នោះ ពិតជាអ្នកដែលបានបង្កើតInstagram ក្លែងក្លាយនោះទេ។​ ដូច្នេះដើម្បីកុំអោយឆ្លង Virusប្រភេទ malware​ អ្នកទាំងអស់គ្នាកុំ Download កម្មវិធី Instagram យកមកប្រើប្រាស់អោយសោះ៕

/

ដោយ៖ និស្ស័យប្រភព៖ tte