ទូរស័ព្ទបត់ បែបសម្បកងាវ ធ្លាប់បានក្លាយជាការពេញនិយមទូទាំងពិភពលោក អស់មួយរយៈពេល ហើយពេលនេះ Samsung បែរជាចង់វិលទៅរកអតីតកាលនេះ ដោយការឧទ្ទេសនាម ស្មាតហ្វូន ប្រភេទបត់ ដំណើរការដោយ Android ដែលមានឈ្មោះថា Samsung G9098 ។

/

អំពីគ្រឿងម៉ាស៊ីន Samsung G9098 គឺជាទូរស័ព្ទឆ្លាតវៃ ស៊ីម ២ ដែលត្រូវបានបំពាក់អេក្រង់ Super AMOLED 3,67 inch កម្រិតរីសូលូសឹន WVGA 480x800 pixels និងមានមុខងារជួយឱ្យអ្នកប្រើប្រាស់ ទទួលបានភាពងាយស្រួល នៅពេលមិនចង់លាគម្រប ដោយសារមានអេក្រង់មួយផ្សេងទៀត នៅខាងខ្នងរបស់វា។ ស្មាតហ្វូនបត់ ប្រភេទ​សម្បក​ងាវ​នេះ មានបំពាក់ប្រូសេសឺរ Snapdragon quad-core 2,3 Ghz រួមនឹងកាមេរ៉ា 13 megapixel ។

/

/

ចំណែកថ្មីវិញ មានថាមពលត្រឹមតែ 1.900 mAh ដែលជាប្រការអវិជ្ជមានមួយ សម្រាប់ស្មាតហ្វូន ដែលមានអេក្រង់ ២ ។ ធៀបនឹងស្មាតហ្វូនបច្ចុប្បន្ន Samsung G9098 នាំមកនូវរចនាបទ “បុរាណ” សម្រាប់អ្នកដែលស្រឡាញ់ចូលចិត្ត ភាពខុសប្លែកពីគេ។

/

ស្មាត​ហ្វូន Samsung G9098 មាន​អេក្រង់ ២

/

/

អ្នក​អាច​ប្រើ​ប្រាស់​អេក្រង់​ខាង​ក្រៅ ដូច​ទៅ​នឹង​ស្មាត​ហ្វូន​ទូទៅ

មកដល់បច្ចុប្បន្ន ពុំទាន់មានប្រភពណាមួយ អះអាងអំពីតម្លៃលក់ ក៏ដូចជាកាលបរិច្ឆេទនៃការដាក់លក់ជាផ្លូវការ របស់ Samsung G9098 នៅឡើយ។ ប៉ុន្ដែ ប្រភព​ខ្លះ​ថា Samsung G9098 នឹង​បង្ហាញ​វត្តមាន​ដំបូង​គេ នៅ​ប្រទេស​ចិន​។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ fonearena/gsmarena