ប្រទេសអារ៉ាប់រួម នរណាៗក៏ស្គាល់ដែរថាជាប្រទេសអ្នកមានហើយគ្មានទេស្រា (ព្រោះសាសនារបស់គេហាមមិនអោយមានជាតិស្រវឹង) តែសាសនារបស់គេគឺហាមមិនអោយផឹកស្រាស្រវឹងតែមិនមានហាមមិនអោយលេងជិះរថយន្តជ្រែគ្នាឯណា។/វីដេអូខាងក្រោមនេះគឺត្រូវបានគេបង្ហោះលើ Internet ដែលជាទិដ្ឋភាពដែលក្រុមអ្នកបើកបររថយន្តទំនើបៗនាំគ្នាជិះជ្រែពេញផ្លូវទាំងព្រឹក ហើយគេសង្កេតឃើញមានអ្នកចូលរូមទស្សនាច្រើនកុះករផងដែរ។ អ្នកបើកបរទាំងអស់នោះសុទ្ធសឹងតែជាអ្នកជំនាញព្រោះគេឃើញមានអ្នកខ្លះអាចបង្វិលរថយន្តកំពុងបើកក្នុងល្បឿនលឿនដល់ទៅ ៣ ជុំឯនោះ។ គិតៗទៅអ្នកបើកបរទាំងនេះគឺពិតជាគួរអោយស្ញើចសរសើរពួកគាត់ណាស់ តែអ្នករាល់គ្នាដែលមើល វីដេអូនេះហើយគួរណាកុំយកតម្រាប់តាមអីល្អជាងព្រោះគ្រោះថ្នាក់មើលមិនឃើញឡើយ៕

ដោយ៖ ម៉ូនីកាប្រភពពី៖ Liveleak