ថ្មីៗនេះក្រុម​ Manchester United បានចុះកុងត្រា ជាមួយអ្នកឧបត្ថម្ភធំថ្មីមួយ គឺជាក្រុមហ៊ុនដែលផលិតរថយន្តយ៉ាងល្បី គឺក្រុមហ៊ុន Chevrolet ដែលនឹងក្លាយជា អ្នកឧបត្ថម្ភធំ របស់ក្រុមបិសាចក្រហម Manchester United ចាប់ពីរដូវកាល ២០១៤-២០១៥ តទៅ ។

/Chevrolet និង​ Manchester United បានព្រមប្រៀងចុះកិច្ចសន្យាក្នុងតំលៃ ៣៥៧ លានផោនក្នុងការធ្វើជា ដៃគូរជំនួញ និង ម្ចាស់ឧបត្ថម្ភធំ ។ ដូចនេះ នៅរដូវកាល ២០១៤-២០១៥ ផ្លាកសញ្ញារបស់ក្រមហ៊ុន Chevrolet នឹងផុសឡើងនៅលើ អាវយឺតឯកសណ្ឋាន របស់ក្រុម ManchesterUnited ជំនួស AON វិញ ។ មិនត្រឹមតែប៉ុណ្ណោះ Chevrolet ក៏បានសន្យាថា នឹងឲ្យឡានថ្មីៗរបស់ខ្លួន ទៅកីឡាកររបស់ Manchester United ទាំងអស់តាមតែចិត្តរើស តែមានលក្ខណ្ឌថា ទាល់តែកីឡាករទាំងនោះ ជិះឡាន Chevrolet ទៅហ្វឹកហាត់រាល់ថ្ងៃ ទើបក្រុមហ៊ុនអោយឡាន នោះបាន ។ខាងក្រោមនេះ ជាកីឡាកររបស់ Manchester United មួយចំនួនដែលបាន ជ្រើសរើសឡានទំនើបរបស់ Chevrolet រួចរាល់ ហើយក៏បានជិះឡាននោះ ទៅហ្វឹកហាត់នៅ Carrington រាល់ថ្ងៃផងដែរ ៕

-Javier Hernandez

/

-Tom Cleverley

/

-Patrice Evra

/

-Jonny Evans

/

-Antonio Valencia

/

ដោយ ៖ កុសលប្រភព​ ៖ dailymail