ដូចដែលយើងធ្លាប់ឃើញហើយថា Bumblebee ត្រូវបានអ្នកដឹកនាំរឿង Michael Bay ផ្លាស់ប្តូរឡានថ្មីអោយ ដោយយកឡានសេរីចាស់ 1967 Camaro SS ដែលធ្វើអោយអោយទស្សនិកជនមួយចំនួន មិនសូវសប្បាយចិត្តឡើយ ។ តែថ្មីៗនេះ Michael Bay បានបង្ហាញឡានថ្មីមួយទៀតហើយបញ្ជាក់ថា ឡាននោះគឺជាឡានថ្មីរបស់ Bumblebee ។
ដើម្បីកុំអោយទស្សនិកជនខកចិត្ត Michael Bay បានជ្រើសរើសឡានសេរីថ្មីយ៉ាងទំនើបមួយគឺCamaro Concept 2014 ពណ៌លឿងយ៉ាងស្រស់ស្អាត ។ ឡានថ្មីរបស់ Bumbleblee ត្រូវបានគេប្រទះឃើញ ក្នុងសកម្មភាពថតរឿង Transformers 4 នៅរដ្ឋ Michigan ។ ក្រៅពីឡានថ្មីរបស់Bumblebee ក្នុងនោះក៏មាន Optimus Prime, Hound និងឡានមួយគ្រឿងផ្សេងទៀត ដែលយើងមិនទាន់ស្គាល់អត្តសញ្ញាណថាជាមនុស្សយន្ត Autobot មួយណានៅឡើយ ។
ទស្សនិកជនបានទស្សទាយថា ហេតុផលដែលនាំអោយ Michael Bay បង្ហាញឡានថ្មីដល់ទៅ២ គ្រឿងសំរាប់ Bumblebee នោះគេបានគិតថា ក្នុងរឿង Transformers 4 តួរ Bumblebee អាចនឹងមានការផ្លាស់ប្តូរឡាន ក្នុងពាក់កណ្តាលរឿង ឬ ក៏អាចដើមសាច់រឿង Bumblebee ប្រើឡាន1967 Camaro SS ហើយពាក់កណ្តាលរឿងចុងក្រោយ Bumblebee និងប្តូរឡានទៅ CamaroConcept 2014 វិញ ៕


ដោយ ៖ លីលីប្រភព ៖ k14