ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស xinhuanet កាលពីប៉ុន្មានម៉ោងមុននេះបានចេញផ្សាយអត្ថបទព័ត៌មានមួយអោយដឹងថា កាលពីវេលាព្រឹកមិញ ពោលគឺ ព្រឹកថ្ងៃសុក្រនេះ សំណង់អាគារលក់ទំនិញមួយកន្លែង ត្រូវបានរកអោយឃើញថា បានឆាបឆេះយ៉ាងសន្ធោសន្ធៅ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា សំណង់អាគារលក់ទំនិញ ដែលត្រូវបានឆាបឆេះខាងលើនេះ មានទីតាំងនៅក្នុងសង្កាត់Shijingshan ភាគខាងលិច ទីក្រុងប៉េកាំងប្រទេសចិន ។ យ៉ាងណាមិញ ស្ថានភាពគ្រោះអគ្គីភ័យដ៏គួរអោយសោកស្តាយមួយនេះ បានថមថយកម្លាំងទៅវិញ បន្ទាប់ពីកិច្ចអន្តរាគមន៍ពីសំណាក់មន្រ្តីពន្លត់អគ្គីភ័យ ពោលគឺ ប្រើប្រាស់ឡានទឹកដល់ទៅ ៤៩ គ្រឿងឯណោះ។


ដោយឡែក ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក CCTV បានអះអាងបន្ថែមអោយដឹងថាមូលហេតុ ដែលនាំអោយមានគ្រោះអគ្គីភ័យ ដ៏សន្ធោសន្ធៅមួយនេះ អាចកើតឡើងទៅបាន បន្ទាប់ពីមានការឆាបឆេះចេញពីកម្មវិធីសិក្ខាសិលាមួយ ដែលត្រូវបានគេធ្វើឡើងនៅក្នុងហាងអាហារសម្រន់ McDonald មានទីតាំងស្ថិតនៅក្នុងសំណង់អាគារលក់ទំនិញមួយនេះ។ ទន្ទឹមនឹងនេះ បើនិយាយពីទំហំនៃការខូចខាត ក៏ដូចជា មានមនុស្សរងគ្រោះយ៉ាងណានោះ មិនទាន់មានប្រភពសារព័ត៌មានចេញផ្សាយអោយដឹងនៅឡើយនោះទេ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- នាយករដ្ឋមន្រ្តី ប្រទេសល៊ីប៊ី ត្រូវក្រុមឧទ្ទាម ដោះលែងវិញ ១ ម៉ោងក្រោយចាប់ជំរិត- នាយករដ្ឋមន្រ្តី ប្រទេសល៊ីប៊ី លោក Ali Zeidan ត្រូវបានក្រុមឧទ្ទាម ចាប់ពង្រត់- ១០ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយទឹកជំនន់ ជន់លិច អណ្តូងរ៉ែមួយកន្លែង- ឆ្មក់ចាប់ ឡានក្រុងមួយ ពោរពេញទៅដោយ សត្វពស់ដល់ទៅ ៣០០ ក្បាល- ទំព័រសារព័ត៌មានបរទេស ចាប់អារម្មណ៍ចុះផ្សាយ វិបត្តិគ្រោះទឹកជំនន់ នៅកម្ពុជា
ប្រែសម្រួល ៖ ពិសិដ្ឋប្រភព ៖ xinhuanet