សូមឧទ្ទេសនាមជូនមិត្តអ្នកអាន នូវឧបករណ៍អនឡាញមួយ ដែលជួយឱ្យមានការងាយស្រួលក្នុងការប្ដូរពី PDF ទៅ Word និងពី Word ទៅ PDF ។

សម្រាប់កំណែ Office ថ្មីបំផុត ការប្ដូរពីទម្រង់ Word ទៅជា PDF គឺមានភាពងាយស្រួល។ ប៉ុន្ដែ ប្រសិនកុំព្យូទ័ររបស់អ្នក មិនទាន់បានដំឡើង Office ឬក៏មិនមានឧបករណ៍ណាមួយ ដើម្បីជួយឱ្យអ្នក ធ្វើការប្ដូរទម្រង់ រវាងកម្មវិធីទាំង ២ ខាងលើ ស្របពេលដែលអ្នកត្រូវការវាជាចាំបាច់ តើស្ថានភាពនឹងទៅជាយ៉ាងណា? ពេលនោះ សេវាកម្ម PDFonline ប្រហែលជាអ្វីដែលអ្នកត្រូវការបំផុត។

/

គឺជាសេវាកម្មអនឡាញ PDFonline ផ្ដល់ជូនអ្នកប្រើប្រាស់នូវជម្រើសផ្សេងៗជាច្រើន ទាក់ទិននឹង PDF ក្នុងនោះ អ្វីដែលយើងខ្ញុំចង់លើកយកមកនិយាយ នៅពេលនេះ គឺការប្ដូរពីទម្រង់ PDFទៅជា Word និងផ្ទុយមកវិញ។ អ្នកអាចប្រើប្រាស់សេវាកម្មនេះ ដោយចូលទៅកាន់គេហទំព័រ PDFonline នៅទីនេះ និងចុចជ្រើសរើសទៅតាមតម្រូវការ។

/

បន្ទាប់ពីជម្រើសរួច អ្នកត្រូវចុចទៅលើ Upload a File to Convert ហើយប្ដូរទៅរកទម្រង់ដែលអ្នកត្រូវការ ក្រោយមក ចុចលើ Open ដើម្បីអនុញ្ញាតឱ្យកម្មវិធីនេះ ធ្វើការប្ដូរផ្លាស់។

/

នៅពេលការប្ដូរផ្លាស់ ដំណើរការចប់ អ្នកនឹងទទួលបានតំណភ្ជាប់ ដើម្បីទាញយកឯកសារដែលជាលទ្ធផល។

/

ក្រៅពីមានសេវា ប្ដូរទម្រង់ ពី Word ទៅ PDF ពី PDF ទៅ Word ឧបករណ៍ PDFonline ក៏មានសេវាកែប្រែទម្រង់ជាច្រើនទៀត ដូចជា ប្ដូរពី Excel, PPT, TXT, JPG, PNG, BMP, TIFF, GIF ទៅជាទម្រង់ PDF ផងដែរ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ pdfonline