គេហដ្ឋានដែលមានតម្លៃថ្លៃបំផុតលើលោក មានកំពស់ ២៧ជាន់ គឺជាទ្រព្យសម្បត្ដិរបស់មហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani ។ ចំណែកគេហដ្ឋានដទៃទៀត មានតម្លៃដល់ទៅរាប់រយលានដុល្លារផងដែរ។ គេហដ្ឋានរបស់លោក Mukesh Antilla គេហដ្ឋានដែលមានកំពស់ ២៧ជាន់ និងមានកំពស់ ១៧៤ម៉ែត្រនេះ យកកញ្ចក់ធ្វើជាវត្ថុធាតុ ចម្បង។

/

នៅក្នុងគេហដ្ឋាននេះ មានបន្ទប់ហាត់ប្រាណមួយធំ មានចំណតរថយន្ដដែលអាចផ្ទុករថយន្ដ បានដល់ទៅ ១៥០គ្រឿង។ The Penthouse មានតម្លៃ ១៤០លានដុល្លារ

/

នៅក្នុងគេហដ្ឋានដែលមានតម្លៃ ១៤០ដុល្លារអាមេរិកនេះ មានបង្អួចកញ្ចក់ការពារគ្រាប់កាំភ្លើង ម៉ាស៊ីនពិនិត្យមើលអត្ដសញ្ញាណ ច្រកចេញពេលមានអាសន្ដ ព្រមទាំងមានកងអង្គរក្សការពារសន្ដិសុខប្រកប់ដោយជំនាញ។ Aaron Spelling’s Manor មានតម្លៃ ១៥០លានដុល្លារ

/

ដោយមានទំហំ ១៧.០០០ម Aaron Spelling’s Manor មានបន្ទប់គេង ១២៣ បន្ទាប់ ទីលានលេង tennis មួយ និងទីលានលេងស្គីទឹកកកមួយ កន្លែងលេង bowling និងអាងហែលទឹក។ William Randolph Hearst’s Mansion មានតម្លៃ ១៦៥លានដុល្លារ លោក William Randolph Hearst កំពូលអ្នកសារព័ត៌មាននៅអាមេរិកគឺជាម្ចាស់នៃគេហដ្ឋានThe Penthhouse នេះ។

/

ផ្ទះនេះស្ថិតនៅលើផ្ទៃដីដែលមានទំហំ ២,៤៣ហិកតា ក្នុងរដ្ឋ California សហរដ្ឋអាមេរិក។វីឡានេះមាន អាងហែលទឹក ៣ បន្ទប់គេងចំនួន ២៩ ព្រមទាំងបន្ទប់បញ្ចាំងកុនខ្នាតធំមួយ និងកន្លែងជប់លៀងមួយ។ Elena Franchuk’s Victorian Villa មានតម្លៃ ១៦១លានដុល្លារ

/

Elena Franchuk ត្រូវបានសាងសង់ឡើងក្នុងសង្កាត់ Kensington ក្រុង London ប្រទេស អង់គ្លេស។ គេហដ្ឋានដែលតម្លៃមាន ១៦១លានដុល្លារនេះ មាន ៥ជាន់ មានបន្ទប់គេងចំនួន១០ និងបន្ទប់បញ្ចាំងកុនមួយ បន្ទប់ហាត់ប្រាណមួយ និងអាងហែលទឹកមួយផងដែរ។ Dracula មានតម្លៃ ៨០លានដុល្លារ វិមាន Dracula ត្រូវបានគេយកមកធ្វើជាសារមន្ទីរចាប់តាំងពីឆ្នាំ ១៩៨០។ ប៉ុន្ដែបានប៉ុន្មានឆ្នាំក្រោយមក រាជបុត្រានៃប្រទេស Austria គឺព្រះអង្គម្ចាស់ Dominic បានប្រកាសលក់វិមាននេះក្នុងតម្លៃ ៨០លានដុល្លារ។

/

វិមាន Dracula ដែលត្រូវបានសាងសង់ឡើងនៅ Romania នេះ មាន បន្ទប់ទាំងអស់ ១៧ ដែលក្នុងនោះមានសម្ភារៈបុរាណប្រណិតៗ ពិបាកក្នុងការកាត់ថ្លៃ។ Updown Court មានតម្លៃ ១១៦លានដុល្លារ ភូមិគ្រឹះ Updown Court នេះមានទំហំធំជាងវិមាន Buckingham និងស្ថិតនៅក្នុងក្រុងឡុង។ វិមាននេះ​​ មានតម្លៃដល់ទៅ ១១៦លានដុល្លារអាមេរិក។

/

ភូមិគ្រឹះ Updown Court មានបន្ទប់ ១០៣ កន្លែងបញ្ចាំងកុន និងអាងហែលទឹកចំនួន ៣ ព្រមទាំងមានទីលានបាលទាត់មួយផងដែរ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ BG