Nokia បានប្រកាសថា ចាប់ពីពេលនេះតទៅ អតិថិជនNokia 701, Nokia 700, Nokia 603, Nokia E7, Nokia X7, Nokia C7, Nokia Oro និង Nokia C6-01 អាច Update Software ទូរស័ព្ទរបស់ខ្លួនដើម្បីទទួលបានកម្មវិធី Office Mobile ពី Microsoft ចំនួនបីគឺ៖MICROSOFT WORD MOBILE FOR SYMBIAN:​​សំរាប់បង្កើតឯកសារ កែសំរួលឯកសារ ធ្វើកំណត់ត្រាផ្តល់យោបល់នៅក្បែរឯកសារ។​MICROSOFT POWERPOINT® MOBILE FOR SYMBIAN: សំរាប់បើកមើល SLIDES កែសំរួល SLIDES និងកំណត់ត្រាសំរាប់និយាយ (Speaker note)។MICROSOFT EXCEL® MOBILE FOR SYMBIAN: សំរាប់បើកមើល ឬកែសំរួល Spreadsheet ក្រាហ្វិក ឬប្តូររូបមន្ត ឬធ្វើកំណត់ត្រាផ្សេងៗ។Software Update អាចធ្វើទៅបានតាមរយៈ Nokia Software Update tool នៅក្នុងស្មាតហ្វូន Nokia ស្រាប់ឬ តាមរយៈ Nokia Suite នៅក្នុងកុំព្យូទ័រ។ កម្មវិធី Office Mobile ក៏នឹងអាចទាញយកមកប្រើប្រាស់ពី NokiaStore បានដែរចាប់ពីខែឧសភាដ៏ខ្លីខាងមុខនេះ។

/

កម្មវិធី OfficeMobile ទាំងបីខាងលើបានចូលខ្លួនមកបន្ថែមពីលើកម្មវិធី Productivity ពី Microsoft ដូចគ្នា ដែលបានប្រកាសរួចមកហើកាលពីខែកាលពីខែកុម្ភៈគឺកម្មវិធី OneNote mobile, Document Connection, Lync 2010 mobileនិង PowerPoint Broadcast។

លោកJerry Manus អគ្គនាយកនៃប្រតិបត្តិការ Nokia ប្រចាំនៅកម្ពុជា-ឡាវ បានមានលើកឡើងថា ៖ កម្មវិធី Office Mobile និងកម្មវិធី Productivity ពី Microsoft សំរាប់ទូរស័ព្ទ Symbian របស់ Nokia ផ្តល់ភាពស្រួល និងអត្ថប្រយោជន៍ជូនដល់បណ្តាអ្នកដែលត្រូវការប្រើប្រាស់សំរាប់ទំនាក់ទំនងពាណិជ្ជកម្ម និងបណ្តាអ្នកគ្រប់គ្រងផ្នែកបច្ចេកវិទ្យាព័ត៌មាន។​ អ្នកប្រើប្រាស់កាន់តែច្រើនឡើងៗកំពុងប្រើប្រាស់ទូរស័ព្ទចល័តដើម្បីទ្រទ្រង់ការងារ ការិយាល័យ ដូច្នេះតំរូវការទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយសុវត្ថិភាពក៏កំពុងកើនឡើងក្នុងពេលទន្ទឹមគ្នា។បណ្តាអ្នកប្រើប្រាស់សំរាប់ទំនាក់ទំនងពាណិជ្ជកម្ម និងអ្នកគ្រប់គ្រងដែលមានតួនាទីសំខាន់ក្នុងការធ្វើសេចក្តី សំរេចចិត្ត ត្រូវការធ្វើការប្រាស្រ័យទាក់ទងគ្នាតាមរយៈអ៊ីមែល, Instant Messaging និង Team Tool ទាំងនៅក្នុង និងក្រៅការិយាល័យ។ សូមបញ្ជាក់ថា កម្មវិធី Microsoft productivity សំរាប់ Nokia N8, Nokia E6 និង Nokia 500 នឹងមានផ្តល់ជូននៅពេលក្រោយ។

ប្រភព៖ Nokia