យល់ដឹង៖ តាមការស្រាវជ្រាវមួយរបស់ សាកលវិទ្យាល័យ Pennsylvania ប្រទេសសូវីនៀរថ្មីៗនេះ បានអោយដឹងថា ចំនួនគលានុបដ្ឋាយិកាជាច្រើន ហាក់បីដូចជាប្រឈមមុខនឹងជម្ងឹក៏ដូចជាមានអារម្មណ៍តានតឹងផងដែរ ខណៈដែលពួកគេ មានការយកចិត្ដទុកដាក់ មើលថែទាំ អ្នកជម្ងឺខ្លំាងពេក។
តាមការបង្ហាញរបស់សាកលវិទ្យាល័យ សូវីនៀរបានបង្ហាញថា ក្រុមគ្រូពេទ្យ អាចមានភាគរយច្រើន ក្នុងការមានជម្ងឺ ជាពិសេស គឺអាចមានអារម្មណ៍តានតឹងច្រើន បើសិនក្រុមគ្រូពេទ្យទាំងអស់ប្រឹងប្រែង មើលថែទំាអ្នកជម្ងឺខ្លំាងពេក។ នោះមានន័យថា នៅពេលដែលអ្នកជម្ងឺមកច្រើនកកកុញ ក្រុមគ្រូពេទ្យទាំងអស់ មានភាពមមាញឹកយ៉ាងខ្លាំង ពោលគឺសឹងតែមិនបានពិសារបាយ ឬយកពេលសម្រាកផង។ នេះជាលទ្ធផលដែលបណ្ដាលអោយ ក្រុមគ្រូពេទ្យ មានជម្ងឺ ឈឺក្បាល និង stress ជាដើម។

លោកវេជ្ជបណ្ឌិត Ramon Lyonent គ្រូពេទ្យប្រចាំក្រុង ល្យាប្យានា ប្រទេសសូវីនៀរ បាននិយាយថា ក្រុមគ្រូពេទ្យទាំងអស់ គួរតែយកចិត្ដទុកដាក់ចំពោះសុខភាពខ្លួនឯងអោយបានច្រើន ពោលគឺត្រូវធ្វើការអោយមានពេល សម្រាកគ្រប់គ្រាន់ មានពេលញាំបាយ សម្រាក និងការកំសាន្ដផងដែរ៕
ដោយ៖ សារិនប្រភព៖ dailymail