កាលពីថ្ងៃព្រហស្បតិ៍ទី 9ខែមិថុនា ប្រទេសថៃបាននិយាយថាខ្លួន បានរកឃើញបាក់តេរី
E. coli នៅក្នុងផ្លែប៊័រដែលនាំចូលពីប្រទេសអេស្ប៉ាញហើយបានកំពុង ពិនិត្យ​មើល​ថាតើ
វា​ជាមេរោគដូចគ្នាទៅនឹងមេរោគដែលបានផ្ទុះឡើងនៅ អឺរ៉ុបនៅពេលថ្មីៗនេះ​ដែលបាន​
សម្លាប់មនុស្សច្រើននោះឬយ៉ាងណា។

ពីប្រភពព័ត៌មាន todayonline រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបាននិយាយថា លទិ្ធផលនៃ​
ការពិនិ្យនឹងត្រូបានប្រកាស នៅថ្ងៃអាទិត្យឬ ថ្ងៃអង្គារខាងមុខនេះ ហើយលោកក៏បានប្រាប់​
សាធារណជន​កុំ​អោយភ័យស្លន់ស្លោ ដោយបានថ្លែងកត់សំគាល់ថា មានប្រភេទបាក់តេរី
E. coli ច្រើនប្រភេទ។ រដ្ឋាភិបាលថៃបាននិយាយថាប្រជាជននៅតែអាចបរិភោគផែ្លឈើនិង បន្លែស្រស់បានក្នុង ពេលនេះ ប៉ុន្តែ គួរតែលាងសំអាតវា​ឬចម្អិនវាអោយបានឆ្អិនល្អ​ដើម្បី
សម្លាប់​មេរោគ។
នៅក្នុងទ្វីបអឺរ៉ុប បាក់តេរីE. coli ដែលជាមេរោគឆ្លងដ៏ខ្លាំងនេះ បានសម្លាប់មនុស្សយ៉ាងតិច
ណាស់​ចំនួន 30នាក់ដែលភាគច្រើននៃអ្នកស្លាប់ ទាំងនេះគឺនៅប្រទេសអាល្លឺម៉ង់ ហើយ
បណ្តាល​អោយមនុស្សជាង 2.600នាក់ធ្លាក់ខ្លួនឈឺ នៅក្នុងប្រទេសយ៉ាងតិចណាស់ចំនួន14។
ក្រុមអាជ្ញាធរ​មិនទាន់រកឃើញប្រភពនៃការផ្ទុះឡើងនៃបាក់តេរីE. coliនេះនៅឡើយទេ។
(ព័ត៌មានទាក់ទង៖ មេរោគថ្មីនៅប្រទេសអាល្លឺម៉ង រាត​ត្បាត 1800នាក់​ធ្លាក់​ខ្លួន​ឈឺ)

ប្រភព៖ TodayOnline
មិនា