សត្វសុនខដែលជា ទាយាទមរតករាប់លានពីម្ចាស់ខ្លួន បានស្លាប់ក្នុងអាយុ 12
តាំងពីខែធ្នូឆ្នាំ 2010មកម្លេះ ប៉ុន្តែទើបតែទទួលបាននូវព័ត៌មាននេះ។
Trouble Helmsley ប្រហែលជាសត្វសុនខដែលទទួលបាននូវការថ្នាក់ថ្នមច្រើនជាង
គេបំផុតនៅក្នុងពិភពលោក មុនពេលដែលម្ចាស់របស់វាបានស្លាប់ទៅក្នុងអាយុ 84
ឆ្នាំដោយសារជំងឺ។

សូមបញ្ជាក់ថាសត្វសុនខ Trouble Helmsley បានទទួលនូវមរតកពីម្ចាស់ខ្លួន
Leona Helmsley នូវទ្រព្យសម្បត្តិ ជាច្រើន រួមមានអចលនទ្រព្យ និងប្រាក់ប្រមាណ
10 លានដុល្លា។ ឆ្នាំ 2005នៅពេលដែលម្ចាស់ Leona Helmsley ចុះហត្ថលេខាលើ
លិខិតផ្ទេរមរតក នាងបានដកឈ្មោះចៅរបស់គាត់ពីរនាក់ចេញដែលធ្វើអោយពួកគេ
ខឹងយ៉ាងខ្លាំង។ មេធាវីដែលទទួលបន្ទុក ការពារទ្រព្យសម្បត្តិរបស់លោកស្រី
Leona Helmsley បានធ្វើការបែងចែកទ្រព្យសម្បត្តិទៅតាមការផ្តែរផ្តាំ ថាចៅទាំងពីរ
នាក់ Craig Panzirer និង Meegan Panzirer Wesolko ក្នុងម្នាក់ៗនឹងទទួលបានមរតក
តែ 4-5 លាន់ប៉ុណ្ណោះ ចំណែកឯ Trouble Helmsley វិញទទួលបាន 10 លានដុល្លា ហើយប្រាក់រាប់ពាន់លានផ្សេង ទៀតនឹងត្រូវផ្តល់អោយសប្បុរសធម៌ The Leona M. and Harry B. Helmsley Charitable Trust ទាំងអស់។
Carl Lekic អ្នកគ្រប់គ្រងសណ្ឋាគារ Helmsley Sandcastle Hotel បាននិយាយថា
សំរាប់ការមើលថែ សត្វសុនខ Trouble Helmsley អោយបានល្អនឹងមានសុខភាពល្អ
គឺត្រឹមតែ 2 លានដុល្លាគឺគ្រប់គ្រាន់ហើយ ហើយលោកបានប្រាប់បន្តថាលោកចំណាយ
8000 ដុល្លាសំរាប់សក់របស់ Trouble Helmsley 1200 ដុល្លា សំរាប់អាហារ នឹង
90000ដុល្លា សំរាប់ការយាមកាម។ ហើយប្រាក់ដែលនៅសល់នឹងបញ្ចូលទៅក្នុង
សប្បុរសធម៌ The Leona M. and Harry B. Helmsley Charitable Trust វិញ។
មុនពេលស្លាប់ Leona Helmsley បានផ្តាំថា នៅពេលដែល Trouble Helmsleyស្លាប់ នាងចង់អោយគេយក Trouble Helmsley ទៅបញ្ចុះនៅក្នុងផ្នូរគ្រួសាររួម ប៉ុន្តែអ្នកគ្រប់គ្រង់នៅកន្លែងនោះមិនអនុញ្ញាតអោយយក សត្វដែលស្លាប់មកបញ្ចុះជាមួយ
មនុស្សឡើយ ដូច្នេះគេបានបូជា Trouble Helmsley ជាមុន មុននឹងដាក់ចូលក្នុងផ្នូរនោះ។