ព័ត៌មានអន្តរជាតិ ៖ និស្សិត ២នាក់ ដែលជាអ្នកដឹកនាំក្រុមតវ៉ា គាំទ្រលទ្ធិ​ ប្រជាធិបតេយ្យ នៅក្នុងទីក្រុង ហុងកុង នៅព្រឹកថ្ងៃពុធនេះ ត្រូវបាន ចាប់ខ្លួន ខណៈក្រុមប៉ូលិសចាប់ផ្តើមបោសសម្អាត តំបន់តវ៉ា មួយ ក្នុងស្រុក Mong Kok ទីក្រុងហុងកុង។ យោងតាមព័ត៌មាន ChannelNewsAsiaទើបចេញផ្សាយនៅព្រឹក ថ្ងៃទី២៦នេះ បានឲ្យដឹងថា លោក Lester Shum ថ្នាក់ដឹកនាំមូលនិធិនិស្សិតហុងកុង និងលោក Joshua Wong ត្រូវបានប៉ូលិសចាប់ខ្លួន នៅតាមបណ្តោយផ្លូវ   Nathan Road នេះបើតាមការបញ្ជាក់ពីគេហទំព័រ Facebook របស់មូលនិធិនិស្សិតហុងកុង (HKFS) បានឲ្យដឹងដូច្នេះ។ គួររំលឹកថា នៅថ្ងៃអង្គារម្សិលមិញ ក្រុមប៉ូលិសក៏បានចាប់ខ្លួន ក្រុមអ្នកតវ៉ាជាង ៨០នាក់ផងដែរ៕ 

/

/

គួរបញ្ជាក់ថា ការផ្ទុះការតវ៉ាលើកនេះ ក្រុមមនុស្សរាប់ពាន់នាក់ បានធ្វើការតវ៉ា ដោយទាមទារ មកនូវ ឯក រាជ្យភាព ក៏ដូចជា លទ្ធិប្រជាធិបតេយ្យពេញលេញ និង ពិតប្រាកដ ពីរដ្ឋាភិបាល ទីក្រុង  ប៉េកាំងរបស់ប្រ ទេសចិន ខណៈអំឡុងឆ្នាំ ២០១៧ ខាងមុខនេះ នឹងមានការបោះឆ្នោត មេដឹកនាំ   ទី ក្រុងហុងកុង ដោយ នៅក្នុងនោះ រដ្ឋាភិបាលកុម្មុយនិស្ត ប្រទេសមួយនេះ នឹងហាម ក៏ដូចជា    ពិនិត្យ អោយល្អិតល្អន់ ទៅលើ បេក្ខភាពឈរឈ្មោះ មកពីទីក្រុង ហុងកុង ៕

/

/

ប្រភព ៖ ដើមអម្ពិល និង channelnewsasia