បុរសនេសាទម្នាក់បាន នេសាទបានបង្កងសមុទ្រពណ៌ខៀវមួយ នៅឯ កោះ Prince Edward ក្នុងប្រទេសកាណាដា ដែលកំរនឹងមាននៅក្នុងពិភពលោកយើងនេះ។ បង្កងសមុទ្រពណ៌ខៀវ គឺបង្កងសមុទ្រ ដែលមានសំណាងដោយទទួលបានការថែទាំដូចជាព្រះអង្គម្ចាស់ ដោយសារតែវាមានពណ៌ខៀវ គឺខៀវកំរនឹងមាន គឺមានតែមួយក្នុងចំណោមបង្កងសមុទ្រ មួយលានក្បាល។ ប៉ុន្តែអ្វីដែលចំឡែកសំរាប់ បង្កង សមុទ្រពណ៌គឺនៅពេលដែលគេចំអិនវា (ដាក់ក្នុងឆ្នាំង) គឺវាប្រែទៅជាពណ៌ក្រហមដូចជាបង្កងដទៃទៀតដែរ។







ប្រភពៈ Yahoo